តែមបិទសំបុត្រមួយសន្លឹកដែលមានអាយុកាលជាង ១០០ឆ្នាំត្រូវបានលក់ចេញក្នុងតម្លៃ ២លានដុល្លារ
- BY
- Pheakdey
- November 14, 2023
អាមេរិក៖ តែមមួយសន្លឹកបានបំបែកកំណត់ត្រាជាតែមដែលមានតម្លៃខ្ពស់បំផុតនៅពិភពលោកជាមួយតម្លៃលក់ចេញ ២លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ តែមមួយសន្លឹកនេះមានឈ្មោះថា “Inverted Jenny” ត្រូវបានបោះពុម្ពឡើងនៅក្នុងឆ្នាំ ១៩១៨ ជាតែមដែលមានអត្ថន័យរម្លឹកដល់ការចាប់ផ្តើមដំបូងនៃសេវាកម្មផ្ញើសំបុត្រតាមយន្តហោះនៅសហរដ្ឋអាមេរិក។
ប្រភពខាងលើបានបន្តថា បើទោះជាតែមមួយសន្លឹកនេះមានអាយុកាលជាង ១០០ឆ្នាំហើយក៏ដោយ តែវានៅមានសភាពល្អស្ទើរតែ ១០០% ក្នុងពេលគេដាក់វាលក់នៅឯពិធីដេញថ្លៃក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍កន្លងទៅនេះ។ សូមបញ្ជាក់ជូនថា ដើមឡើយតែមសសម្រាប់បិទនៅលើសំបុត្រមួយសន្លឹកនេះគឺជាកម្មសិទ្ធរបស់លោក Charles Hack អាយុ ៧៦ឆ្នាំ ដែលជាមនុស្សម្នាក់ចូលចិត្តប្រមូលយកតែមគ្រប់ប្រភេទយកមករក្សាទុក ហើយអ្នកដែលបានទិញតែមតម្លៃ ២លានដុល្លារនេះគឺជាអ្នកវិនិយោគផ្នែកអចលនទ្រព្យម្នាក់ ដែលត្រូវការតែមនេះជាចាំបាច់ដើម្បីយកទៅបំពេញក្តីស្រមៃដ៏ធំមួយនៅក្នុងជីវិតរបស់គាត់ ពោលគឺសម្រេចក្តីស្រមៃប្រមូលយកតែមប្រភេទនេះយកទៅរក្សាទុកឲ្យបានគ្រប់ចំនួនដែលគាត់បានកំណត់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






