អ្នកណាមិនល្បី TADA មានកង់បីផលិតដោយកូនខ្មែរដំបូងគេនៅកម្ពុជា ហៅជិះក៏ស្រួល តម្លៃក៏ពិសេសជាងគេ
- BY
- Liny Chan
- November 16, 2023
ពេញចិត្តមែន! ដោយគ្រាន់តែចុចពីរឃ្លីកទៅកាន់ការកក់ហៅមធ្យោបាយធ្វើដំណើរបានធ្វើឱ្យ TADA ក្លាយទៅជាកម្មវិធីកក់ហៅកង់បី ឬរថយន្តតាក់ស៊ី ដែលងាយស្រួលប្រើប្រាស់បំផុតមួយ និងកំពុងទទួលបានការពេញនិយមយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។
កម្មវិធីឆ្លាតវៃ TADA ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន MVL TADA (CAMBODIA) Co., LTD. គឺជា ក្រុមហ៊ុន Start up និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំមួយមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ផ្តើមចេញពី ក្រុមហ៊ុន Start up ក៏ពិតមែន ប៉ុន្តែ TADA បានបន្តបង្កើនទំហំទឹកប្រាក់វិនិយោគពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីអភិវឌ្ឍកម្មវិធីឱ្យកាន់តែល្អប្រសើរ និងជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាកក់ហៅការជិះដែលបានកើតឡើងនាពេលកន្លងមក។ គិតមកទល់ពេលនេះ TADA បានពង្រីកវិសាលភាពសេវាកម្មរបស់ខ្លួនទៅកាន់ខេត្តព្រះសីហនុមួយទៀតហើយ និងមានផែនការពង្រីកទៅកាន់បណ្តាខេត្តផ្សេងៗទៀតនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ទន្ទឹមនឹងដំណើរទៅមុខឥតឈប់ឈរ TADA បានដើរតួជាផ្នែកសំខាន់មួយក្នុងការចូល រួមរុញច្រានកំណើន សេដ្ឋកិច្ច កម្ពុជា តាមរយៈបច្ចេកវិទ្យា ទំនើបកម្មបង្ហាញពី ការរួមចំណែក កែប្រែ សេដ្ឋកិច្ច ឌីជីថលដែលនេះជាការបើកឱកាស និងលើកស្ទួយ ដល់ប្រជាពលរដ្ឋ ឱ្យស្គាល់កាន់ តែច្បាស់ និងយល់ដឹង ពីបច្ចេកវិទ្យាដើម្បីឱ្យ ពួកគេអាច ចាប់យក ឱកាសសម្រាប់ ផ្គត់ផ្គង់ ជីវភាព ខ្លួនឯងបាន។
ជាមួយនឹង អត្ថប្រយោជន៍ ពី បច្ចេកវិទ្យានេះ កម្មវិធី TADA ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា App ឬកម្មវិធីទូរស័ព្ទមួយដែលបានជួយសម្រួលដល់ជីវភាពអ្នកបើកបរជាច្រើន តាមរយៈការមិនយកប្រាក់កម្រៃជើងសាពីអ្នកបើកបរនោះទេដែលនេះមានន័យថា អ្នកបើកបរ TADA នឹងទទួលបានប្រាក់កម្រៃច្រើនជាងគេ រួមទាំងការទទួលសេវាថែទាំយ៉ាងជិតស្និទ្ធពីផ្នែកសេវាកម្មរបស់ TADA ។
លើសពីការរួមចំណែកលើកស្ទួយជីវភាពអ្នកបើកបរ TADA ក៏ការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការគាំពារបរិស្ថាន និងគិតគូរពីសហគមន៍តាមរយៈការកាត់បន្ថយការបំភាយផ្សែងពុល ស្របតាមយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងជំរុញការកាត់បន្ថយការបំពុលផ្សែងក្នុងសង្គម និងបរិស្ថានភពផែនដីទាំងមូល ក្រោមរូបភាពនៃកិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុន TADA និង ONION ដែល ជាក្រុមហ៊ុនផលិតកង់បីអគ្គិសនីដោយស្នាដៃកូនខ្មែរដំបូងគេនៅកម្ពុជាដែលមានទីតាំងរោងចក្រស្ថិតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមរយៈ ភាព ជា ដៃគូនេះ អតិថិជនអាចប្រើប្រាស់កម្មវិធី TADA បញ្ជាហៅកង់បីអគ្គិសនីសម្រាប់ធ្វើដំណើរទៅគ្រប់ទីតាំងប្រកបដោយផាសុកភាព សុវត្ថិភាព ដែលនេះក៏ជាបច័្ចយមួយក្នុងការរួមចំណែកថែរក្សាបរិស្ថានយើង។

សម្រាប់អតិថិជនរបស់ TADA លើសពីការទទួលបានបទពិសោធន៍នៃការកក់ហៅកង់បី ឬតាក់ស៊ីជិះលឿនទាន់ចិត្តជាមួយនឹងតម្លៃល្អជាងគេតែប៉ុណ្ណោះទេ អតិថិជនក៏នឹងទទួលបាននូវការបញ្ចុះតម្លៃពិសេសជាច្រើនរាល់ការធ្វើដំណើរផងដែរ។ សម្រាប់អតិថិជនថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ លោកអ្នកនឹងទទួលបានការជិះដោយឥតគិតថ្លៃ រហូតដល់១៨គីឡូម៉ែត្រ និងមិនបាច់វាយកូដបញ្ចុះតម្លៃឡើយ ក្រោយការទាញយក និងចុះឈ្មោះជាមួយកម្មវិធី TADA ៕

TADA តម្លៃល្អជាងគេ ហៅភ្លាមមកដល់ភ្លាម!
ចាំអីទៀត! កក់ជិះ TADA៖ https://tada-rider.app.link/A1XYYrLNkEb ឥឡូវនេះ!
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ https://www.facebook.com/TADAKHM
MVL TADA (CAMBODIA) Co., Ltd.
អាសយដ្ឋាន ៖ ផ្លូវលេខ៥៩០ ភូមិទី១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរសព្ទទំនាក់ទំនង ៖ ០៨១ ៩៨៧ ៦៥៧ / ០៦១ ៩៨៧ ៦៥៨
- Share This Post:






