ជុំជើងទៀតហើយ! បានមើលទាំងកំពូលឡាន Sport ល្បីៗហើយបានទៀតហ្សបភីងបញ្ចុះតម្លៃពីប្រេនម៉ាក ល្បីៗជាច្រើនថែមទៀត
- BY
- Naren
- November 18, 2023
រាជធានីភ្នំពេញ៖ អ្នកស្រឡាញ់ឡានស្ពតដឹងតែទប់អារម្មណ៍មិនបានតែម្ដង មកលើនេះគឺថាជាកញ្ចប់តែម្ដង ជាមួយការដាក់តាំងបង្ហាញកំពូលឡាន Sport ទំនើបៗជាច្រើនគ្រឿង ដែលនឹងមកបង្ហួតរាងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្នុងពេលឆាប់ៗនេះនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
មហាព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះបានឆក់យកចិត្តបងប្អូនដែលស្រលាញ់វិស័យឡានក្នុងប្រទេសកម្ពុជាមិនថាស្រី ឬប្រុស ចង់ចូលរួមទស្សនា មិនត្រឹមតែប៉ុណ្ណឹងនេះក៏មានបងប្អូនជាច្រើនបានចូលរួមដាក់បង្ហាញរថយន្តទំនើប តម្លៃរាប់សែនរបស់ខ្លួនទៅកាន់ប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកអោយបានដឹងថាខ្មែរយើងអាចធ្វើបាន។ ព្រឹត្តិការណ៍ Beyond Supercar នេះដែរ មិនត្រឹមតែជាការតាំងបង្ហាញរថយន្តទំនើបតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានជាកម្មវិធីរាំលេងកំសាន្ត ការសម្ដែងសិល្បះក្រឡុកស្រាមើលបណ្ដើរ Chill បណ្ដើរថែមទៀតផង។
ក្រៅពីកម្មវិធីសប្បាយៗពី Beyond Supercar បងប្អូនអាចមកញ៉ាំអាហារជាមួយក្រុមគ្រួសារពីភោជនីយដ្ឋាន Paradise Dynasty Cambodia, Misigga Korean BBQ& Hot Pot, Mastercraft Cambodia, JUMBO Seafood Cambodia, Hiko… ដែលហាងមួយចំនួនហាងលើនេះកំពុងមានប្រម៉ូសិនថែមទៀតផង ក្រោយពីញ៉ាំអីហើយកុំភ្លេចមកហ្សបភីងកម្សាន្ត ជាមួយហាងម៉ាកយីហោល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន ដូចជា៖ Zara, Jaspal, CCOO, Jelly Bunny, H&M នៅក្នុងផ្សារទំនើបដ៏ធំដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ។
ជាពិសេសទៅទៀតនោះដើម្បីអបអរខួប១ឆ្នាំនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏មានការបញ្ចុះតម្លៃរហូតដល់៧០%ពីហាងជាច្រើន ហើយរាល់ការចំណាយចាប់ពី៥០ដុល្លារឡើងទៅក្នុងថ្ងៃតែមួយលោកអ្នកនឹងទទួលបានកាតកោសផ្សងសំណាងមួយភ្លាមៗដែលរង្វាន់មានដូចជា៖ មួកការពារ, កាតាប, ធុងទឹកកក, ភួយ និងរង្វាន់ជាច្រើនទៀត សំខាន់គឺកោសភ្លាម ឈ្នះភ្លាម ដូររង្វាន់បានភ្លាមៗតែម្ដង។ អ្វីដែលកាន់តែរំជើបរំជួលនោះគឺរាល់ចុងសន្លឹកកាតកោស ផ្សងសំណាងដែលបានបំពេញ ឈ្មោះនិងពត៌មាននោះ ក៏មានជាការចាប់ឆ្នោតផ្សងសំណាងដែលរង្វាន់មានដែលរង្វាន់មានដូចជា៖ រថយន្ត Mitsubishi,ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីនអាំងស្ងួត, ប៉ាស JBL, ប័ណ្ណទឹកប្រាក់ និងរង្វាន់ពិសេសជាច្រើនផ្សេងទៀតថែមទៀត។
សូមបញ្ជាក់ដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ទាំងក្នុង និងក្រៅប្រទេស ដែលជាកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់៕
ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
– លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
– លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
– តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails
- Share This Post: