PR

ហេតុតែស្រឡាញ់វិស័យឡាន លោក Rothana ជិះចំងាយជាង២០០០គីឡូម៉ែត្រពីម៉ាឡេស៊ី ដើម្បីបង្ហាញរថយន្ត ខ្លួនចូលក្នុងព្រឹត្តិការណ៍ Beyond Supercar

BY
Naren
November 18, 2023

រាជធានីភ្នំពេញ៖ មិនធម្មតាមែន ហេតុតែស្រឡាញ់វិស័យឡាន លោក Rothana (John) បានចំណាយរយៈពេល ៣ថ្ងៃជិះចំងាយ ២១១៥ គីឡូម៉ែត្រពីម៉ាឡេស៊ីមកប្រទេសកម្ពុជាមកដល់កាលពីថ្ងៃ៣ ខែវិច្ឆិកា ដើម្បីបង្ហាញរថយន្ត Xtreme-x50 crew របស់ខ្លួនចូលក្នុងព្រឹត្តិការណ៍ Beyond Supercar ក្នុងគោលបំណងចូលរួមប្រជុំឡាន និងធ្វើ vlog ដើម្បីបង្ហាញប្រទេសម៉ាឡេស៊ីពីអ្វីដែលកម្ពុជាមាន បង្ហាញពួកគេពីមុខមាត់ប្រទេស និងទីក្រុងដ៏ស្រស់ស្អាតរបស់យើងផងដែរ ជាពិសេសគឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នេះតែម្ដង។

គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ Beyond Supercar នេះដែរមិនត្រឹមតែជាការតាំងបង្ហាញ រថយន្តទំនើបតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានជាកម្មវិធីរាំលេងកំសាន្ត ការសម្ដែងសិល្បះក្រឡុកស្រា និយាយរួមទៅអ្នកស្រឡាញ់ឡានស្ពតដឹងតែទប់អារម្មណ៍មិនបានតែម្ដង មកលើនេះគឺថាជាកញ្ចប់តែម្ដង ជាមួយការដាក់តាំងបង្ហាញកំពូលឡាន Sport ទំនើបៗជាច្រើនគ្រឿង ដែលនឹងមកបង្ហួតរាងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតែម្ដង។ មហាព្រឹត្តិការណ៍ដ៏សម្បើមមួយនេះបានឆក់ យកចិត្តបងប្អូនដែលស្រលាញ់វិស័យឡានក្នុងប្រទេសកម្ពុជាមិនថាស្រី ឬប្រុស ចង់ចូលរួសទស្សនា មិនត្រឹមតែប៉ុណ្ណឹងនេះក៏មានបងប្អូនជាច្រើនបានចូលរួមដាក់បង្ហាញរថយន្តទំនើបតម្លៃរាប់សែនរបស់ខ្លួនទៅកាន់ប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកអោយបានដឹងថាខ្មែរយើងអាចធ្វើបាន។ ដូចនេះកុំភ្លេចមកទស្សនានៅថ្ងៃនេះ ទាំងអស់គ្នាណា មិនងាយបានមើលឯណាម្ដងបានច្រើនអញ្ជឹងណ៎!

សូមបញ្ជាក់ដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ទាំងក្នុង និងក្រៅប្រទេស ដែលជាកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់ ដែលមានទីតាំងស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល និងសម្បូរទៅដោយប្រជាជនរស់នៅយ៉ាងច្រើន កុះករ និងបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់៕

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖

– លេខទូរស័ព្ទ៖ 066 401 222

– តេលេក្រាម៖ 066 401 222 (@AmKeolong)

– អ៊ីមែល៖ keolong.am@chipmong.com

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖

– លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)

– លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)

– លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)

– តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails

Share This Post: