ឃីយ៉ូ អូម៉ាកាសេ – KYŌ Omakase ប្រារព្ធពិធីគម្រប់ខួប ៣ឆ្នាំ ជាមួយនឹងការផ្តល់ជូនដ៏ពិសេសដែលមិនធ្លាប់មានពីមុនមក រួមជាមួយ ម៉ឺនុយ ប្លែក ពិសេស ថ្មីស្រទ្បាងសម្រាប់អតិថិជន
- BY
- Liny Chan
- November 18, 2023
ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏ពិសេសនេះ ឃីយ៉ូ អូម៉ាកាសេ បានសម្រិតសម្រាំងយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតទៅលើ ម៉ឺនុយ ថ្មី ដែលផ្តោតសំខាន់លើ ភាពស្រស់ស្អាត អស្ចារ្យ និងរសជាតិដែលមិនអាចប្រៀបផ្ទឹមបានជូនទៅកាន់អតិថិជនរបស់ខ្លួន។ នៅក្នុងម៉ឺនុយ ថ្មី និងពិសេសនេះ ត្រូវបានបំផុសគំនិតចេញទ្បើងពីការ ប្រមូលផ្ដុំគ្រឿងផ្សំល្អ កម្រៗ ប្លែក មកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក ដូចជា ពងត្រី Caviar ដែលមកពីប្រទេសបារាំង ផ្សិតត្រាហ្វល មកពីប្រទេសអ៊ីតាលី ប៉ាតាណេហ្គ្រាហាំ មកពីប្រទេសអេស្ប៉ាញ អំបិលមកពីប្រទេសអង់គ្លេស និងគ្រឿងសមុទ្រស្រស់ៗជាច្រើនមកពីប្រទេសជប៉ុនផ្ទាល់។
ចំណាប់អារម្មណ៍
ដោយ ឃីយ៉ូ អូម៉ាកាសេ បានមើលឃើញនៃការរីកចម្រើនដ៏ខ្លាំងក្លា ពីទីតាំងបច្ចុប្បន្នរួមជាមួយនឹងការគាំទ្រឥតឈប់ឈរពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន នាពេលអនាគតនេះ ឃីយ៉ូ អូម៉ាកាសេ មានគោលបំណងក្នុងការនាំយកបទពិសោធន៍ម្ហូបជប៉ុនអូម៉ាកាសេរបស់ខ្លួន ទៅកាន់ប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក អោយបានសាកល្បងនូវមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយនិងសេវាកម្មដែលមិនអាចបំភ្លេចបាន ទៅកាន់អតិថិជនគ្រប់គ្នា។ ឃីយ៉ូ អូម៉ាកាសេ សន្យានឹងបន្តខិតខំក្នុងការនាំយកនូវបទពិសោធន៏ប្លែកៗ ជាមួយភាពច្នៃប្រឌិតខ្ពស់ជាបន្តបន្ទាប់នៅក្នុងម៉ឺនុយ រួមទាំងគ្រឿងផ្សំកម្រ ល្អ ជាច្រើន ជូនទៅកាន់អតិថិជន។
ជាងនេះទៅទៀត ដើម្បីអបអរឱកាសដ៏ពិសេសនេះ ឃីយ៉ូ អូម៉ាកាសេ មានការផ្តល់ជូននូវកម្មវិធីដ៏ពិសេស និងមិនធ្លាប់មានពីមុនមក ដូចជា រាល់ការអញ្ជើញកម្មង់ 3 ឈុត អតិថិជននិងទទួលបាន 1ឈុតភ្លាមៗឥតគិតថ្លៃ ការផ្តល់ជូនដែលមិនធ្លាប់មានពីមុនមកនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងបន្ថែមរបស់ ឃីយ៉ូ អូម៉ាកាសេ ក្នុងការបម្រើ និងផ្តល់នូវបទពិសោធន៍ម្ហូបដ៏អស្ចារ្យជូនទៅកាន់អតិថិជនគ្រប់គ្នា។
សម្រាប់ការសាកសួរប្រព័ន្ធផ្សព្វផ្សាយ រូបភាពដែលមានគុណភាពបង្ហាញខ្ពស់ ឬព័ត៌មានបន្ថែម សូមទាក់ទង [KYŌ Omakase – Facebook Page] តាមរយៈ [089 699 090 | 096 222 9090] ឬ [No. 34 Street 174, Khan Daun Penh, Phnom Penh, Cambodia.] ។
អំពី ឃីយ៉ូ អូម៉ាកាសេ៖
ឃីយ៉ូ អូម៉ាកាសេ គឺជាភោជនីយដ្ឋានជប៉ុនដ៏ប្រណិត បែបអូម៉ាកាសេ និងល្បីល្បាញមួយក្នុងរាជធានីភ្នំពេញ ដែលបានបម្រើជូននូវសេវាកម្មនិងមុខម្ហូបរបស់ខ្លួនចាប់តាំងពី ខែវិច្ឆិកា ឆ្នាំ2020 មក។ ឃីយ៉ូ អូម៉ាកាសេ បម្រើជូនអតិថិជនគ្រប់គ្នានូវបទពិសោធន៏នៃការទទួលទានម្ហូបអាហារបែបប្រពៃណីជប៉ុនយ៉ាងសំបូរបែបជាមួយភាពច្នៃប្រណិត ស្រស់ស្អាត និងរស់ជាតិដ៏ឆ្ងាញ់មិនអាចបំភ្លេចបាន ពីសំណាក់មេចុងភៅជនជាតិជប៉ុនដ៏ប៉ិនប្រសព្វ ដែលមានបទពិសោធន៏ជាង ៣០ឆ្នាំ និងបានធ្លាប់បំរើការនូវភោជនីយដ្ឋានល្បីៗជាច្រើននៅលើពិភពលោក។
- Share This Post: