អាវដែល Lionel Messi ពាក់លេងនៅ World Cup ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃជាង ១០លានដុល្លារ
- BY
- Pheakdey
- November 21, 2023
អាមេរិក៖ អាវយឺតរបស់កំពូលកីឡាករ Lionel Messi ដែលរូបគាត់បានពាក់លេងនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃរហូតដល់ជាង ១០លានដុល្លារ នេះបើយោងតាមការចុះផ្សាយបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងយប់ថ្ងៃចន្ទ ទី ២០ ខែវិច្ឆិកានេះ។ ការដាក់លក់អាវនេះនឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីដេញថ្លៃមួយដែលរៀបចំឡើងដោយក្រុមហ៊ុន Sotheby ខណៈកម្មវិធីដ៏ធំមួយនេះនឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែធ្នូខាងមុខនេះ។
ប្រភពខាងលើបានបន្តថា អាវយឺតរបស់របស់កីឡាករ Lionel Messi ដែលនឹងត្រូវគេយកមកដាក់ដេញថ្លៃនោះគឺជាអាវមួយឈុត ដែលមានអាវចំនួន ៦ ពោលគឺជាអាវដែលរូបគាត់បានពាក់លេងតាំងតែវគ្គចែកពូលរហូតដល់វគ្គបញ្ចប់ ដោយនៅក្នុងនោះគឺមានការលេងទល់និងក្រុមជម្រើសជាតិចំនួន ៦ ដូចជាក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ម៉ិចស៊ីកូ អូស្រ្តាលី ហូឡង់ ក្រូអាត និងបារាំងផងដែរ។ សូមបញ្ជាក់ជូនថា នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ២០២២នោះ គឺប្រទេសអាហ្សង់ទីនបានក្លាយជាម្ចាស់ជើងឯងដោយបានយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិបារាំងដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: