ឈ្នះ!ឈ្នះ! អបអរសាទរអ្នកឈ្នះរង្វាន់ពីការចាប់រង្វាន់គណនីប្រាក់បញ្ញើ Step-up 9 Plus+ រដូវកាលទី២ របស់ធនាគារ កម្ពុជា អាស៊ី
- BY
- Liny Chan
- November 22, 2023
ដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំ និងជាការឆ្លើយតប ចំពោះការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់អតិថិជន ធនាគារ កម្ពុជា អាស៊ី បានរៀបចំឳ្យដាក់ដំណើរការឡើងវិញនូវកម្មវិធីគណនីប្រាក់បញ្ញើ Step-up 9 Plus+ រដូវកាលទី២ ដែលមានសុពលភាពចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដែលអតិថិជននឹងទទួលបានអត្រាការប្រាក់បន្ថែម ១.២៥%លើអត្រាការប្រាក់គោល នាំឱ្យអតា្រការប្រាក់កើនឡើងខ្ពស់រហូតដល់ ១១.១៥% ក្នុងមួយឆ្នាំ រួមជាមួយនឹងឳកាសក្នុងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដែលការចាប់រង្វាន់នឹងប្រព្រឹត្តទៅចំនួនបីលើក។

នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ការចាប់រង្វាន់លើកទីមួយត្រូវបានធ្វើឡើងលើទំព័រហ្វេកប៊ុកផ្លូវការរបស់ ធនាគារ កម្ពុជា អាស៊ី ហើយដែលរកឃើញអ្នកឈ្នះរង្វាន់ចំនួន ១០រូបម្តងរួចមកហើយ។ ជាថ្មីម្តងទៀត នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារ កម្ពុជា អាស៊ី បានធ្វើការចាប់រង្វាន់ផ្សងសំណាងជូនអតិថិជន លើកទីពីរ ដោយធ្វើការផ្សាយផ្ទាល់លើទំព័រហ្វេកប៊ុកផ្លូវការរបស់ធនាគារ កម្ពុជា អាស៊ី ផ្ទាល់ផងដែរ។ តាមរយៈការចាប់រង្វាន់នេះ ធនាគារ កម្ពុជា អាស៊ី បានរកឃើញអ្នកឈ្នះចំនួន ១០រូបផ្សេងទៀតដែលមានរាយនាមដូចខាងក្រោម៖

ការចាប់រង្វាន់លើកទី៣ នឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ ដើម្បីមានឳកាសចូលរួមក្នុងការឈ្នះរង្វាន់ផ្សងសំណាង លោកអ្នកគ្រាន់តែបង្កើតគណនី Step-up 9 Plus+ រដូវកាលទី២ នៅសាខារបស់ធនាគារ កម្ពុជា អាស៊ី ណាមួយដែលនៅជិតលោកអ្នកជាការស្រេច។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 023 980 000 ឬលោកអ្នកអាចចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ www.facebook.com/CABBank ឬ គេហទំព័ររបស់ធនាគារកម្ពុជា អាស៊ី www.cab.com.kh៕








- Share This Post:






