ខ្មែរណូត

ស្វែងរក

  • PR

    សូមសរសើរ! Step គិតគូរពីរបបអាហារប្រចាំថ្ងៃដល់ម្លឹងទើបសាច់ស្អាតយ៉ាងនេះ

    BY Liny Chan November 23, 2023
    សូមសរសើរ! Step គិតគូរពីរបបអាហារប្រចាំថ្ងៃដល់ម្លឹងទើបសាច់ស្អាតយ៉ាងនេះ

    របបអាហារប្រចាំថ្ងៃគឺជារឿងដ៏សំខាន់ ដែលមនុស្សគ្រប់គ្នាគួរយកចិត្តទុកដាក់ជាពិសេស ព្រោះការទទួលទាននេះហើយ ដែលអាចផ្ដល់ផលវិជ្ជមាន ឬអវិជ្ជមានដល់សុខភាពរាងកាយ តាមរយៈការការជ្រើសរើសអាហារដាក់ចូលក្នុងពោះ។ យ៉ាងណាមិញថ្វីបើនេះជារឿងដ៏សំខាន់ និងចាំបាច់ត្រូវគិតគូរ ប៉ុន្តែមនុស្សមួយចំនួន បែរជាមិនសូវខ្វល់លើរបបអាហារដែលល្អ ឬ មិនល្អសម្រាប់សុខភាពនោះទេ គឺពួកគេច្រើនគិតទៅលើរសជាតិឱ្យតែឆ្ងាញ់ គឺដឹងតែញ៉ាំហើយ។ ដោយឡែកថ្មីៗនេះ យើងបានឃើញវីដេអូមួយ ដែលតារាចម្រៀង Step ប្រចាំផលិតកម្ម Genmusix បានទៅជួបអ្នកជំនាញផ្នែកអាហារ ដើម្បីពន្យល់ណែនាំពីការទទួលទានរបបអាហារបែបណា ទើបមានផលប្រយោជន៍សម្រាប់សុខភាព និងអាចរក្សាតុល្យភាពគីឡូឱ្យសមស្របជាមួយនឹងរាងកាយ។

    វីដេអូសម្ភាសខ្លីមួយ ដែល Step បានទៅជួបអ្នកជំនាញផ្នែកអាហារនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងដល់អ្នកទស្សនាគ្រប់គ្នា ឱ្យបានយល់ដឹងបន្ថែមលើការទទួលទាន ដើម្បីទទួលបាននូវសុខភាពល្អ។ បន្ថែមលើពីនេះយើងក៏បានដឹងថា Step ពិតជាគិតគូរដិតដល់លើការទទួលទានរបស់ខ្លួន ដើម្បីអាចទទួលបាននូវសុខភាពល្អ សម្រស់ស្រស់ស្អាតចេញពីខាងក្នុងតែម្ដង។ ការទទួលគឺជារឿងដែលមិនគួរធ្វេសប្រហែស ដូចតារាចម្រៀង Step មិនមែនជារឿងចៃដន្យទេ ដែលអ្នកគាំទ្រឃើញថា លោកពិតជាមានសាច់ស្អាតខ្លាំង ភ្លឺរលោងចេញពីខាងក្នុង ដោយសារតែការគិតគូរលើការទទួលទាន បូករួមជាមួយការហាត់ប្រាណបន្ថែមទៀត។

    តាមការពន្យល់ពីលោក ប៊ុណ្ណារិទ្ធ ដែលជា Director នៅ Bite Lab ទៅកាន់ Step គឺជាចំណេះដឹងដ៏ល្អមួយ មិនសម្រាប់តែតារាចម្រៀងវ័យក្មេងរូបសង្ហានេះនោះទេ ប៉ុន្តែក៏ជាចំណេះដឹងទៅកាន់មនុស្សទូទៅឱ្យចេះលៃលក ទទួលទានយ៉ាងណាឱ្យមានតុល្យភាពចំពោះអាហារទាំង ៣ពេល ដែលមានបាយ បន្លែ សាច់ ធ្វើម៉េចឱ្យសមស្របនឹងរាងកាយកុំឱ្យលើសក៏កុំឱ្យខ្វះ។ សុខភាព គឺពិតជាសំខាន់ ដែលពឹងផ្អែកទាំងស្រុងលើការទទួលទាន និងការហាត់ប្រាណនេះហើយ ដែលយើងគ្រប់គ្នាមិនគួរមើលរំលង ដូចជាតារាចម្រៀង Step ជាគំរូស្រាប់៕

    ទស្សនាវីដេអូលម្អិតដូចខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay