PR

GANZBERG KUN KHMER WORLD CUP កក្រើកប្រទេស

BY
Liny Chan
November 24, 2023

GANZBERG បានបោះជំហ៊ានជាប្រវត្តិសាស្ត្រក្នុងមហាព្រឹត្តិការណ៍លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោកដែលបានសហការជាមួយស្ថានីយទូរទស្សន៍ Town TV HD បង្កើតមហាព្រឹត្តិការណ៍ GANZBERG KUN KHMER WORLD CUP កម្មវិធីអន្តរជាតិ 8 MEN TOURNAMENT ដែលមានកីឡាករជើងខ្លាំងៗមកពី 8ប្រទេសដែលបានមកចូលរួមប្រកួតគុនខ្មែរក្នុងប្រភេទម្ងន់ 72គីឡូក្រាម។

GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក នេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្រគុនខ្មែរ ដែល GANZBERG ផ្តល់ជូនអ្នកលេងពូថៅដៃ ធឿន ធារ៉ា កាដូរយក្សឡាន Pick Up ខ្លាញ់គោមួយគ្រឿង និងខ្សែក្រវ៉ាត់ Kun Khmer World Cup តម្លៃសរុប ២០០ លានរៀល ពិតជាមិនធម្មតាមែន។

កាន់តែភ្ញាក់ផ្អើលជាងនឹងទៅទៀត អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា បានទទួលជ័យជំនះដោយ កណ្តាប់ដៃឆ្វេង ផ្តួលដៃគូប្រកួត អោយសន្លប់ក្នុងទឹកទី1 យកបានឡាន Mazda BT-50 មួយគ្រឿង និងខ្សែក្រវ៉ាត់ បានយ៉ាងល្អនៅក្នុងកម្មវិធី GANZBERG KUN KHMER WORLD CUP។ ពិតជាសរសើរដល់ក្រុមហ៊ុន GANZBERG សហការជាមួយស្ថានីយទូរទស្សន៍ Town TV HD ដែលបានរៀបចំកម្មវិធី យ៉ាងអសា្ចរ្យនេះឡើង បានធ្វើឱ្យអ្នកសេ្នហាវិស័យកីឡាករគុនខ្មែរមានអារម្មណ៍រំភើប អបអរសាទរដល់ ធឿន ធារ៉ា ដែលទទួលបានជ័យជំនះ ។

ក្នុងខែនេះ GANZBERG លេងឈុតធំណាស់ ដាក់កាដូរយក្សដល់ទៅ 2 ដែលលើកទីមួយ អេមាំម៉ារីនបានឈ្នះ ឡានមួយគ្រឿង នៅលើទឹកដីអូស្រ្តាលី ដែល GANZBERG ជាអ្នកឧបត្ថម្ភធំបានសហការណ៍ជាមួយស្ថាប័ន គុនខ្មែរស៊ុបពើរហ្វៃត៍ និង លើកទី 2 ផ្តល់ជូន ធឿន ធារ៉ា ក្នុងការប្រកួត GANZBERG KUN KHMER WORLD CUP កម្មវិធីអន្តរជាតិ 8 MEN TOURNAMENT។

នេះក៏ជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលបងប្អូនអ្នកស្នេហាវិស័យគុនខ្មែរយើងនាំគ្នាស្រែកហ៊ូ ស្រែកហ៊ោ លើកទឹកចិត្តដល់កីឡាករគុនខ្មែរ យើងដែលទទួលបានជ័យជំនះនឹងសរសើរគ្រប់គ្នាថាពិតជាល្អណាស់។
ស្រឡាញ់គុនខ្មែរ ស្រឡាញ់ GANZBERG!!
ផឹកស្រួល ស្រួលផឹក ផឹក GANZBERG!!

Share This Post: