អន្តរជាតិ

លោក គឹម ជុងអ៊ុន អំពាវនាវយោធាត្រៀមខ្លួនដើម្បីឆ្លើយតបនឹងការគំរាមគំហែងពីសំណាក់សត្រូវ

BY
Pheakdey
December 1, 2023

កូរ៉េខាងជើង៖ ប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គឹម ជុងអ៊ុន បានអំពាវនាវឲ្យកងយោធារបស់ខ្លួនត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយពីសំណាក់សត្រូវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ​ ទី១ ខែធ្នូនេះ។ សេចក្តីអំពាវនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលរូបលោកបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីបញ្ជាការកងទ័ពជើងអាកាស ដោយមានការអមដំណើរពីសំណាក់ក្រុមមេដឹកនាំជាន់ខ្ពស់របស់កូរ៉េខាងជើងជាច្រើននាក់ផងដែរ។

គួរកត់សម្គាល់ថា ការថ្លែងឲ្យយោធាត្រូវត្រៀមការពារខ្លួន និងវាយបកទៅកាន់គូសត្រូវវិញពីសំណាក់លោក គឹម ជុងអ៊ុន នៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងហាក់កើនឡើងខ្ពស់ជាថ្មីម្តងទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ សូមរម្លឹកជូនថា កាលពីពេលថ្មីៗនេះកូរ៉េខាងជើងទើបសម្រេចបាននូវសមិទ្ធផលថ្មីមួយគឺ “ផ្កាយរណបចារកម្ម” ដែលទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនកំពុងប្រើប្រាស់ “ផ្កាយរណបចារកម្ម” នេះដើម្បីឃ្លាំមើលសកម្មភាពនៅតំបន់មានយោធាអាមេរិកនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: