អន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក ៥រូបស្នើឲ្យហាមឃាត់អ្នកដំណើរចិនមួយរយៈសិន ដើម្បីទប់ស្កាត់ការចម្លងជំងឺផ្លូវដង្ហើមថ្មីមួយប្រភេទ

BY
Pheakdey
December 2, 2023

អាមេរិក៖ សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៥រូបបានស្នើឲ្យលោកប្រធានាធិបតី ចូ បៃឌិន ធ្វើការហាមឃាត់ការធ្វើដំណើររវាងសហរដ្ឋអាមេរិកនិងប្រទេសចិនមួយរយៈសិន ដើម្បីទប់ស្កាត់ការចម្លងជំងឺផ្លូវដង្ហើមថ្មីមួយប្រភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែធ្នូនេះ។ សមាជិកព្រឹទ្ធសភាទាំង ៥រូបនោះគឺសុទ្ធតែជាអ្នកមកពីគណបក្សសាធារណរដ្ឋ ដែលដឹកនាំដោយលោក Marco Rubio ។

បើតាមលោក Marco Rubio បានបញ្ជាក់ថា៖ “យើងគួរតែធ្វើការរឹតបន្តឹងការធ្វើដំណើររវាងសហរដ្ឋអាមេរិកនិងប្រទេសចិនជាបន្ទាន់រហូតដល់យើងបានដឹងច្បាស់អំពីជំងឺផ្លូវដង្ហើមដែលកំពុងកើតមាននៅក្នុងប្រទេសចិន បើមិនដូចនេះទេការរាតត្បាតជំងឺទ្រង់ទ្រាយធំអាចនឹងកើតមានឡើងជាមិនខាន”។ គួរបញ្ជាក់ជូនថា កាលពីសប្តាហ៍មុននេះអង្គការសុខភាពពិភពលោកស្នើឲ្យប្រទេសចិនធ្វើការបកស្រាយអំពីករណីឆ្លងជំងឺផ្លូវដង្ហើមថ្មីមួយប្រភេទដែលបានកើតចំពោះកុមារជាច្រើននៅក្នុងប្រទេសចិន ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលចិនហាក់នៅទាន់អាចគ្រប់គ្រងជំងឺថ្មីនោះបាននៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: