មនុស្ស ៩នាក់បានបាត់បង់ជីវិត និង ៨ពាន់នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ដោយសារព្យុះស៊ីក្លូននៅភាគខាងត្បូងប្រទេសឥណ្ឌា
- BY
- Pheakdey
- December 5, 2023
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃអង្គារ ទី៥ ខែធ្នូនេះ។ តំបន់ដែលកំពុងទទួលរងឥទ្ធិពលអាក្រក់របស់ព្យុះនោះគឺមានរដ្ឋចំនួន ២ ដូចជារដ្ឋ Andhra Pradesh និងរដ្ឋ Tamil Nadu ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ព្យុះបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឲ្យផ្លូវដ៏សំខាន់មួយខ្សែឆ្ពោះទៅកាន់ព្រលានយន្តហោះត្រូវជន់លិចដោយទឹកជំនន់ ខណៈកម្លាំងបោកបក់របស់ខ្យល់វិញគឺមានកម្រិតចន្លោះពី ៩០ រហូតដល់ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរឥណ្ឌាបានណែនាំឲ្យពលរដ្ឋនៅតំបន់គ្រោះថ្នាក់មួយចំនួនត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិន ខណៈពលរដ្ឋដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួននោះមានចំនួនសរុបប្រមាណជា ៨,០០០នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






