យន្តហោះដឹកអ្នកដំណើរផលិតក្នុងប្រទេសចិននឹងធ្វើការហោះហើរចេញពីទឹកដីចិនដីគោកជាលើកដំបូងនៅសប្តាហ៍ក្រោយ
- BY
- Pheakdey
- December 5, 2023
ចិន៖ យន្តហោះដឹកអ្នកដំណើរខ្នាតធំផលិតក្នុងប្រទេសចិននឹងធ្វើការហោះហើរចេញពីទឹកដីចិនដីគោកជាលើកដំបូងនៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៥ ខែធ្នូ។ យន្តហោះដឹកអ្នកដំណើរនេះមានឈ្មោះថា C919 ត្រូវបានផលិតឡើងដោយក្រុមហ៊ុនរដ្ឋចិន និងត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បងជាលើកដំបូងកាលពីអំឡុងខែឧសភាកន្លងទៅ។

យ៉ាងណាក្តី នៅសប្តាហ៍ក្រោយនេះយន្តហោះដឹកអ្នកដំណើរ C919 នឹងធ្វើការហោះហើរចេញពីព្រលានយន្តហោះក្នុងទីក្រុងប៉េកាំងឆ្ពោះទីកាន់ព្រលានយន្តហោះអន្តរជាតិ Victoria Harbour ដែលស្ថិតនៅក្នុងទីក្រុងហុងកុង ដែលវាជាបេសកម្មហោះហើរចេញពីទឹកដីចិនដីគោកជាលើកដំបូងផងដែរ។ គួរបញ្ជាក់ជូនថា គំនិតផ្តួចផ្តើមផលិតយន្តហោះដឹកអ្នកដំណើរខ្នាតធំរបស់រដ្ឋាភិបាលចិនបានផ្តើមកើតមានតាំងតែពីឆ្នាំ ២០០៨ម្លេះ ខណៈចិនមានមហិច្ឆតាចង់ប្រកួតប្រជែងក្នុងការផលិតយន្តហោះជាមួយបណ្តាក្រុមហ៊ុនធំៗជាច្រើននៅលើពិភពលោកដូចជាក្រុមហ៊ុន Boing ជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






