ព្រោះស្រលាញ់ Idol ពេក កូនក្រមុំម្នាក់បានព្រីនរូបសមាជិកក្រុម BTS ទាំងអស់ដាក់តាំងពេញរោងការ
- BY
- Pheakdey
- December 6, 2023
ម៉ាឡេស៊ី៖ ការអញ្ជើញ Idol ដែលជាបុគ្គលល្បីៗឲ្យមកចូលរួមក្នុងកម្មវិធីមង្គលការគឺមិនមែនជារឿងងាយស្រួលឡើយ ខណៈអ្នកគាំទ្រមួយចំនួនតែងស្រមៃចង់ឃើញ Idol របស់ពួកគាត់អាចបង្ហាញវត្តមានក្នុងកម្មវិធីពិសេសណាមួយនៅក្នុងជីវតរបស់ពួកគាត់។ ជុំវិញករណីខាងលើនេះគេបានប្រទះឃើញស្រ្តីជាកូនក្រមុំម្នាក់បានសម្រេចធ្វើរឿងដ៏មិនគួរឲ្យជឿមួយ គឺរូបគាត់បានចំណាយប្រាក់ផ្ទាល់ខ្លួនព្រីនរូប Idol របស់គាត់មកដាក់តាំងក្នុងរោងការរបស់គាត់តែម្តង។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦ ខែធ្នូនេះបានឲ្យដឹងថា រឿងរ៉ាវដ៏គួរចាប់រម្មណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដោយស្រ្តីជាកូនក្រមុំមានឈ្មោះថា Ena Izzati Jamri អាយុ ២៥ឆ្នាំ ហើយរូបគាត់គឺជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ក្រុមតារាចម្រៀងកូរ៉េខាងត្បូង BTS។ នៅក្នុងថ្ងៃរៀបការរបស់គាត់នោះគឺគាត់បានព្រីនរូបភាពសមាជិករបស់ក្រុម BTS ទាំងអស់មានដូចជា លោក Jin, Suga, J-Hope, RM, Jimin, V និង លោក Jungkook ជាប្រភេទរូបធំៗប៉ុនមនុស្សមែនទែន ដើម្បីដាក់តាំងនៅក្នុងរោងការរបស់គាត់ ហើយភ្ញៀវទាំងអស់ក៏អាចថតរូបភាពជាមួយបុរសសង្ហារទាំង ៧នាក់នោះបានផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






