UN អំពាវនាវរកប្រាក់ជំនួយមនុស្សធម៌ ៤៦ពាន់លានដុល្លារសម្រាប់ជួយពលរដ្ឋ ៣០០លាននាក់នៅក្នុងឆ្នាំ២០២៤
- BY
- Pheakdey
- December 11, 2023
ស្វីស៖ អង្គការសហប្រជាជាតិនៅក្នុងថ្ងៃចន្ទ ទី១១ ខែធ្នូនេះបានអំពាវនាវរកប្រាក់ជំនួយមនុស្សធម៌ ៤៦ពាន់លានដុល្លារសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ តាមការព្យាករណ៍ពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិមនុស្សធម៌នៅក្នុងឆ្នាំក្រោយនេះនឹងមានចំនួនសរុបប្រមាណជា ៣០០លាននាក់។

ប្រភពខាងលើបានបន្តថា ពលរដ្ឋដែលងផលប៉ះពាល់ដោយវិបត្តិមនុស្សធម៌ទាំងនោះគឺរួមមានទាំងពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ពលរដ្ឋស៊ូដង់ និងពលរដ្ឋដែលរងគ្រោះដោយសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ បើតាមលោក Martin Griffiths ដែលជាប្រធានអង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា នៅក្នុងចំណោមពលរដ្ឋរងគ្រោះទាំង ៣០០លាននាក់នោះ គឺមានពលរដ្ឋចំនួន ១៨១លាននាក់ជាពលរដ្ឋរងគ្រោះកម្រិតធ្ងន់និងត្រូវការជំនួយបន្ទាន់ផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






