អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតនៅតំបន់ហ្គាហ្សាកើនឡើងជាង ១៨,២០០នាក់ ខណៈការប្រយុទ្ធគ្នាបានអូសបន្លាយអស់រយៈពេលជាង ២ខែ

BY
Pheakdey
December 12, 2023

ហ្គាហ្សា៖ ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំរវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែលបានកើតមានសារជាថ្មីម្តងទៀតកាលពីម្សិលមិញ និងបានបណ្តាលឲ្យកងម្លាំងនៃភាគីទាំងសងខាងត្រូវស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់បន្ថែមទៀតផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១២ ខែធ្នូនេះបានឲ្យដឹងថា យ៉ាងហោចណាស់មានទាហានអ៊ីស្រាអែលចំនួន ១០៤នាក់ត្រូវបានរាយការណ៍ថាស្លាប់បាត់បង់ជីវិត។

ដោយឡែកសម្រាប់ភាគីខាងក្រុមហាម៉ាសវិញគឺគិតត្រឹមពេលនេះបានរាយការណ៍ថា មានតួលេខអ្នកស្លាប់ច្រើនជាង ១៨,២០០នាក់ហើយ ខណៈសង្គ្រាមនៅតែបន្តកើតឡើងដោយគ្មានសញ្ញានៃការបិទបញ្ជាប់ទាល់តែសោះ។ ប្រភពខាងលើបានបន្តថា ចំពោះរឿងចំណាត់ខ្មាំងវិញគឺគិតត្រឹមពេលនេះ​នៅមានចំណាត់ខ្មាំងចំនួន ១៣៧នាក់ទៀតកំពុងស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស។ គួររម្លឹកជូនថា ព័ត៌មានស្តីពីការប្រយុទ្ធគ្នាចុងក្រោយខាងលើនេះបានកើតឡើងស្របពេលនេះអង្គការសហប្រជាជាតិកំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាមនុស្សធម៌នៅតំបន់ហ្គាហ្សា ដែលជនរងគ្រោះទាំងអស់នោះគឺជាពលរដ្ឋស៊ីវិលប៉ាឡេស្ទីន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: