អន្តរជាតិ

ការសិក្សាមួយបានបង្ហាញថា គូស្វាមីភរិយាថ្មីនៅកូរ៉េខាងត្បូងបានជំពាក់បំណុលក្នុងកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន

BY
Pheakdey
December 12, 2023

កូរ៉េខាងត្បូង៖ ការសិក្សាមួយបានរកឃើញថា គូស្វាមីភរិយាថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានជំពាក់បំណុលគេក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាននាពេលកន្លងមក​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១២ ខែធ្នូនេះ។ នៅក្នុងការសិក្សាដែលគិតត្រឹមឆ្នាំ២០២២នេះបានបង្ហាញថា អត្រាបំណុលគិតជាមធ្យមរបស់គ្រួសារដែលទើបរៀបការរួចគឺ ១៦៤លានវ៉ុន ឬស្មើនឹង ១២៤,៨៥០ ដុល្លារអាមេរិកក្នុងមួយគ្រួសារ។

ប្រភពខាងលើបានបន្តថា អត្រាបំណុលខាងលើនេះបានកើនឡើងចំនួន ៧,៣% បើធៀបទៅនឹងអត្រាបំណុលក្នុងឆ្នាំ ២០២១ ដោយគិតក្នុងក្របខណ្ឌដូចគ្នានេះ។ ក្នុងរបាយការណ៍ដដែលនេះបានបង្ហាញទៀតថា បើគិតអំពីចំនួនគ្រួសារថ្មីដែលបានជំពាក់បំណុលវិញគឺមានចំនួនរហូតដល់ ៨៩% ឯណោះ ពោលគឺមានន័យថា នៅក្នុងចំណោមគ្រួសារទើបរៀបការរួចចំនួន ១០០គ្រួសារ គឺមានត្រឹមតែ ១១គ្រួសារប៉ុណ្ណោះគ្មានជាប់ជំពាក់បំណុល។ សូមបញ្ជាក់ជូនថា នៅក្នុងឆ្នាំ ២០២២កន្លងទៅនៅទូទាំងប្រទេសកូរ៉េខាងត្បូងមានគូស្វាមីភរិយាថ្មីបានរៀបការចំនួន ១,០៣លានគូ ហើយនៅក្នុងឆ្នាំ ២០២៣គឺមានគូស្នេហ៍រៀបការត្រឹមតែ ២៣៣,០០០គូប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: