ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំរំលងណា! ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០២៣នេះ មានស្តង់សៀវភៅច្រើនប្រភេទ ធ្វើឡើងរហូតដល់ទៅ៤ថ្ងៃ នៅកោះពេជ្រ

    BY Naren December 14, 2023
    កុំរំលងណា! ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០២៣នេះ មានស្តង់សៀវភៅច្រើនប្រភេទ ធ្វើឡើងរហូតដល់ទៅ៤ថ្ងៃ នៅកោះពេជ្រ

    (ភ្នំពេញ)៖ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា បានត្រលប់មកវិញជាផ្លូវការ នឹងធ្វើឡើងជាបន្តបន្ទាប់ប្រកបដោយជោគជ័យទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការ វិទ្យាស្ថាន យុវជន និងប្រជាពលរដ្ឋខ្មែជាច្រើនកុះករ។ ហើយនៅឆ្នាំ២០២៣នេះ ជាឆ្នាំទី១០នៃពិព័រណ៍សៀវភៅកម្ពុជាក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ»។

    យោងតាមការបង្ហោះរបស់គេហទំព័រផ្លូវការរបស់ cambodiabookfair ពិព័រណ៍សៀវភៅកម្ពុជាលេីកទី១០ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥-១៦-១៧ ពីម៉ោង ៨:០០​ ព្រឹក រហូតដល់ម៉ោង ៨:០០ យប់ ទីតាំង សួនច្បារខាងមុខសាលាបុរីកោះពេជ្រ ហើយចូលរួមដោយសេរី។

    ពិព័រណ៍សៀវភៅកម្ពុជានាឆ្នាំនេះ នឹងមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើន រួមទាំងសកម្មភាពកំសាន្តសប្បាយផ្សេងទៀតដូចជា ការលេងល្បែងកំសាន្តដើម្បីឈ្នះរង្វាន់ ការគូសមុខនិងផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ កន្លែងថតរូបដ៏ស្រស់ប្រណិត និងការប្រគំតន្ត្រីដែលចូលរួមសម្ដែងដោយសិល្បករ សិល្បការិនីល្បីៗជាច្រើនរូប៕ ប្រភព និងរូបភាព​៖ cambodiabookfair

    Share This Post: