និសិត្សស្រីតែម្នាក់គត់ផ្នែកវិស្វកម្មត្រូវក្រុមមិត្តរួមថ្នាក់ផ្តល់អំណោយដ៏រំជួលចិត្តមួយអោយនាងក្នុងថ្ងៃទិវាសិទ្ធនារីអន្តរជាតិ
ប្រទេសចិន ៖ ដូចដែលយើងធ្លាប់ដឹងមកហើយមិនថាក្នុងប្រទេសណានោះទេ ផ្នែកវិស្វកម្មសំណង់កម្រនឹងមាននិសិត្សជាស្រ្តីចូលរៀនណាស់។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវអស់សំណើចមួយដែលកំពុងធ្វើអោយកក្រើកពេញបណ្តាញសង្គម ដោយតែក្រុមសិស្សប្រុសថ្នាក់វិស្វកម្មនៅសាកលវិទ្យាល័យក្វាងចូវបានទិញគ្រឿងសម្អាងប្រណីត ជូនមិត្តរួមថ្នាក់នារីតែម្នាក់របស់ពួកគេសម្រាប់ទិវាសិទ្ធនារីអន្តរជាតិ។ Chen Weiqi ជានិសិត្សស្រីតែម្នាក់គត់នៅក្នុងថ្នាក់រៀនផ្នែកវិស្វកម្មនេះ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញមិត្តរួមថ្នាក់ខ្លួនជូននូវកាដូដែលជាគ្រឿងសំអាងម៉ាក MAC ដែលមានតម្លៃដលខ់ទៅ ១៨០០យ័នដល់នាង។

ពួកគេបាននិយាយថាគេមិនដឹងនោះទេថានាងចូលចិត្តប្រើក្រេមលាបមាត់ពណ៌អ្វីនោះ បែបនេះហើយទើបពួកគេទិញវាគ្រប់ពណ៌មកអោយនាងរើសតែម្តង។យោងទៅតាម Pear Video នារីម្នាក់នេះបានដឹងថាមិត្តរួមថ្នាក់របស់នាងនឹងមានការរៀបចំអំណោយសំរាប់ខ្លួនប៉ុន្តែមិនដឹងថាវាជាអំណោយដ៏អស្ចារ្យបែបនេះនោះទេ។ ជាធម្មតានាងតែងតែសុំអោយមិត្តរួមថ្នាក់ទាំងអស់នោះជួយយួរកាបូប និង បើកគម្របទឹកសុទ្ធអោយ។ បើតាមប្រភពអោយដឹងថាដោយសារតែ Chen ជានិសិត្សស្រីម្នាក់គត់ក្នុងថ្នាក់នាងតែទទួលបានការមើលថែ និងយកចិត្តទុកដាក់យ៉ាងល្អណាស់ពីមិត្តរួមថ្នាក់។ ប៉ុន្តែអ្វីដែលធ្វើអោយមិត្តរួមថ្នាក់ប្រុសៗទាំងនោះរបស់នាងខកចិត្តបំផុតនោះគឺនាងមានសង្សារួចទៅហើយ៕


ប្រភព ៖ nextshark