លទ្ធផលញៀនចុចទូរស័ព្ទពេកមិនខ្វល់ពីប្រពន្ធ ត្រូវប្រពន្ធផ្តល់មេរៀនបំភ្លេចមិនបានមួយអោយ
ប្រទេសចិន ៖ ជារឿងល្អបំផុតអ្នកគួរតែយកចិត្តទុកដាក់លើក្រុមគ្រួសារប្តី ប្រពន្ធ រឺកូនអោយបានច្រើន ជាជាងការចំនាយពេលទៅលើការចុចទូរស័ព្ទរឺលេងហ្គេម។ យោងតាមរបាយការណ៍សារព៍ត៌មានដ៏ល្បី Daily Mail បានចុះផ្សាយរឿងរ៉ាវគួរអោយអស់សំណើច និងហួសចិត្តជាខ្លាំង។វាកំពុងទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គម នោះគឺបុរសម្នាក់ដែលរវល់តែជាមួយនឹងការលេងហ្គេមលើទូរស័ព្ទពេក មិនរវល់ជាមួយប្រពន្ធត្រូវប្រពន្ធយកជ័រកាវមកប៉ាតពេញមុខ។

តាមប្រភពបានអោយដឹងថាបុរសម្នាក់បានចំនាយពេលជាច្រើនជាមួយនឹងការលេងហ្គេមក្នុងទូរស័ព្ទខ្លួន ដោយមិនរវីរវល់ជាមួយនឹងប្រពន្ធ។ ជាមួយនឹងវីដេអូខ្លីដែលត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គមបានបង្ហាញសកម្មភាព ប្រពន្ធដែលកាន់នូវក្រដាសដែលពេញដោយជ័រកាវបិតលើមុខប្តី ខណៈពេលដែលគេកំពុងតែរវល់ចុចទូរស័ព្ទ។ នារីជាប្រពន្ធឈរសើចសប្បាយជាមួយនឹងពញ្ញាក់អារម្មណ៍ប្តីរបស់ខ្លួនជាមួយនឹងជ័រកាវដែលគេប្រើសំរាប់ដាក់កណ្តុរនេះ ទាំងដែលបុរសជាប្តីបានព្យាយាមទាញវាចេញយ៉ាងលំបាក៕
ខាងក្រោមជាវីដេអូ តោះទស្សនាវីដេអូនេះទាំងអស់គ្នា ៖
ប្រភព ៖ nextshark