ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្តាយវ័យ៣១ឆ្នាំដែលមិនធ្លាប់ទទួលបានឪកាសចូលសាលារៀន ពេលនេះសម្រេចចិត្តចុះឈ្មោះចូលរៀនជាមួយកូនស្រីវ័យ៥ឆ្នាំរបស់ខ្លួន

    BY Khmernote Media March 13, 2018
    ម្តាយវ័យ៣១ឆ្នាំដែលមិនធ្លាប់ទទួលបានឪកាសចូលសាលារៀន ពេលនេះសម្រេចចិត្តចុះឈ្មោះចូលរៀនជាមួយកូនស្រីវ័យ៥ឆ្នាំរបស់ខ្លួន

    ប្រទេសចិន ៖ ដោយសារតែសព្វថ្ងៃមានការបើកទូលាយខ្លាំងលើការវិស័យអប់រំ ធ្វើអោយមនុស្សជាច្រើនមានឪកាសបានចូលរៀនដោយមិនប្រកាន់ថាគេមានវ័យចាស់ក្មេងប៉ុនណានោះទេ។ ប្រភពព័ត៌មានចិនមួយបានចុះផ្សាយករណីម្តាយម្នាក់នៅភាគខាងត្បូងប្រទេសចិនដែលមិនធ្លាប់ទៅសាលារៀន សម្រេចចិត្តចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យជាមួយនឹងកូនស្រីអាយុប្រាំឆ្នាំរបស់គាត់។
    នាង Shi Xiaoqin អាយុ ៣១ ឆ្នាំជាម្តាយរបស់ក្មេងពីរនាក់ សង្ឃឹមថាតាមរយៈការចូលរៀននាងអាចជួយបង្រៀនដល់កូនៗរបស់នាងបាន ហើយប្រហែលជាអាចអោយនាងទទួលបានការងារប្រសើរជាងមុនសម្រាប់ខ្លួនឯង។

    នាងបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​​ស្រ្តីជាម្តាយក្មេងស្រីពីរនាក់បានពន្យល់ថាការដែលនាងមិនបានទៅសាលា ដោយសារតែមានការរវល់ជាមួយនឹងការងារជាច្រើនរបស់នាង ហើយនាងក៏មិនដែលមានឪកាសចេញទៅណាក្រៅពីក្នុងខេត្ត Guizhou ដែរ។ ថ្វីបើអ្នកដទៃគិតយ៉ាងណាអំពីនាងដែលនាងទើបចុលរៀននៅវ័យនេះក៏នាងមិនខ្វល់ដែរ សំខាន់នាងសប្បាយចិត្តនឹងចូលសាលារៀន។ នាងថែមទាំងលេងសប្បាយជាមួយមិត្តរួមថ្នាក់របស់នាងទៀតផង។ កាសែត South China Morning Post ស្រង់សំដីនាងថា:”ខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតចំពោះខ្ញុំទេ ការស្ថិតនៅជាមួយកូនស្រីក្នុងថ្នាក់មិនត្រឹមតែជួយខ្ញុំឱ្យទទួលយកចំណេះដឹងថ្មីៗប៉ុណ្ណោះទេថែមទាំងជួយខ្ញុំឱ្យបង្រៀនកូនស្រីរបស់ខ្ញុំកាន់តែប្រសើរថែមទៀត”។

    “នៅពេលខ្ញុំដឹងពីរបៀបអាននិងសរសេរខ្ញុំអាចជួយកូនស្រីរបស់ខ្ញុំ រៀននៅផ្ទះហើយនៅពេលនាងធំឡើងនាងនឹងមានឱកាសទទួលបានការងារល្អ” ។ Shi Xiaoqin បានចាប់ផ្តើមចូលថ្នាក់រៀនកាលពីខែមុន នាងនៅតែបំពេញការងារផ្ទះយ៉ាងល្អដូចពីមុន។ ក្រៅពីការរៀនសូត្រនេះនាងត្រូវទទួលបន្ទុកធ្វើការងារចិញ្ចឹមកូនៗ និង ឪពុកម្តាយរបស់នាងទៀតផង។ ទន្ទឹមនឹងនេះដែរស្វាមីរបស់នាងកំពុងធ្វើការនៅឆ្ងាយពីផ្ទះនៅក្នុងវិស័យសំណង់។ ថ្វីបើវាពិបាកសម្រាប់នាងក្នុងការធ្វើឱ្យមានតុល្យភាពទាំងអស់នេះនៅក្នុងជីវិតរបស់នាងក៏ដោយ តែនាងកំពុងរីកចម្រើនល្អ។ គ្រូបង្រៀនរបស់នាង Chi Mingxia បានប្រាប់អ្នកយកព័ត៌មានថា: “Shi Xiaoqin នាងព្យាយាមក្នុងការរៀនសូត្រខ្លាំងណាស់ នាងបានចាប់អារម្មណ៍យ៉ាងច្រើនអំពីភាសាចិនកុកងឺ និងស្គាល់តួអក្សរជាច្រើន នាងបានបង្កើតជាគំរូដ៏ល្អសម្រាប់ក្មេងៗដទៃទៀតនៅសាលារៀនរបស់យើង”៕


    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay