PR

ធនាគារ ហ្វីលីព រៀបចំកម្មវិធីចាប់រង្វាន់ធំនៃប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ”

BY
Liny Chan
January 26, 2024

ភ្នំពេញ ថ្ងៃទី25 ខែមករា ឆ្នាំ2024 – ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅប្រទេសកម្ពុជា មានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការប្រកាសពីការបិទបញ្ចប់ដោយជោគជ័យនៃកម្មវិធីចាប់រង្វាន់ធំ នៃប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” ដែលនេះជាកម្មវិធីដែលទទួលបានការទន្ទឹងរង់ចាំជាយូរពីសំណាក់អតិថិជនក្នុងការស្វែងរកអតិថិជនមហាសំណាង ដើម្បីឈ្នះរង្វាន់រថយន្ត Ford Everest 2023។


 
កម្មវិធីចាប់រង្វាន់ធំនេះ ត្រូវបានធ្វើឡើងនាពេលល្ងាច នៅសណ្ឋាគារ Raffles Hotel Le Royal និងមានការចូលរួមពីអតិថិជន VIPជាច្រើន ក៏ដូចជាគណៈគ្រប់គ្រងពីធនាគារ ហ្វីលីព ផងដែរ។ មិនតែប៉ុណ្ណោះ កម្មវីធីនេះក៏ទទួលបានការអញ្ជើញចូលរួមពីលោកស្រី តេវ ឡាយចេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅប្រទេសកម្ពុជាផងដែរ។


 
កម្មវីធីចាប់រង្វាន់នេះ ត្រូវបានធ្វើឡើងដោយសុក្រិតភាព និងតម្លាភាព ដើម្បីធានាបាននូវការផ្តល់ជូនឱកាសស្មើៗគ្នាសម្រាប់អ្នកចូលរួមទាំងអស់។ អតិថិជនសំណាងទាំងអស់ត្រូវបានជ្រើសរើសឡើងដោយចៃដន្យ តាមរយៈការបង្វិលគ្រាប់ប៉េងប៉ុង ហើយ ដំណើរការចាប់រង្វាន់ទាំងអស់ត្រូវបានផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេកបុក របស់ធនាគារ ហ្វីលីព ដែលអនុញ្ញាតឱ្យអតិថិជនអាចចូលរួមទស្សនាធ្វើជាសាក្សីនាឱកាសដ៏ពិសេសនេះ។


 
លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា “កម្មវិធីប្រូម៉ូសិននេះត្រូវបានបិទបញ្ចប់ដោយជោគជ័យជាមួយនឹងការប្រគល់រង្វាន់សរុបចំនួន 32 រង្វាន់ដល់អតិថិជន រួមមានរថយន្ត Ford Everest Titanium 2023, រថយន្តFord Ranger Wildtrak 2023, ទូរស័ព្ទដៃ Samsung Galaxy Z Fold4 និងរង្វាន់សាច់ប្រាក់ចំនួន 888 ដុល្លារ។ តាមរយៈការផ្តល់ជូនរង្វាន់ទាំងអស់នេះ យើងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះអ្នកចូលរួមទាំងអស់សម្រាប់ការជឿជាក់ និងស្មោះត្រង់របស់ពួកគេមកកាន់ធនាគារ ក្នុងរយៈពេលកន្លងមក”។


 
ធនាគារ ហ្វីលីព បានដាក់ចេញនូវប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” នាដើមឆ្នាំ 2023 មក ដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់មានឱកាសឈ្នះរង្វាន់សរុបចំនួន 32 រង្វាន់ ដូចជារថយន្ត Ford Everest Titanium 2023, រថយន្ត Ford Ranger Wildtrak 2023, ទូរស័ព្ទដៃ Samsung Galaxy Z Fold4 (១៥រង្វាន់) និងរង្វាន់ជាសាច់ប្រាក់ ៨៨៨ដុល្លារ (១៥រង្វាន់)។ ដើម្បីមានសិទ្ធិទទួលបានប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” របស់ធនាគារ ហ្វីលីព អតិថិជនតម្រូវឱ្យធ្វើការបើកគណនីនៅធនាគារ ហ្វីលីព ហើយដាក់ប្រាក់ចំនួន 1,000 ដុល្លារឡើងទៅ។


 
ចំពោះអតិថិជនសំណាងទាំងអស់ដែលបានឈ្នះពីកម្មវិធីចាប់ឆ្នោតផ្សងសំណាងដ៏ធំនេះធនាគារ ហ្វីលីព នឹងទាក់ទងទៅពួកគេតាមរយៈលេខទូរស័ព្ទផ្នែកបម្រើអតិថិជន៖ 086 930 000 ឬ 089 989 818 ឬ 088 465 9999។
 
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ផ្តល់ ជូន សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវ បាន បង្កើតឡើងតាំងពីឆ្នាំ1975។ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមាន ច្រើន ជាង 70សាខាទូទាំងប្រទេស។

Share This Post: