PR

បើកទំព័រឆ្នាំថ្មី ភីអេច ហ្គ្រេនហល ប្រកាសតម្លៃជួលអគារត្រឹមតែ $120 ប៉ុណ្ណោះក្នុងមួយតុ និងបានសហការជាមួយចុងភៅល្បីៗចំនួន ៤ ក្នុងការផ្តល់សេវាកម្មរៀបចំម្ហូបអាហារ ជូនអតិថិជនប្រារព្ធកម្មវិធីផ្សេងៗ

BY
Liny Chan
January 30, 2024

(ភ្នំពេញ)៖ បើកទំព័រថ្មីសម្រាប់ឆ្នាំ២០២៤ សាលសន្និបាតនិងអគារប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ដែលមានទីតាំងក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ បានប្រកាសតម្លៃពិសេសត្រឹមតែ $120 តែប៉ុណ្ណោះក្នុងមួយតុ និងបើកទទួលបណ្តាក្រុមហ៊ុនធុរៈកិច្ចនានាដែលមានគុណភាពខ្ពស់ ជាដៃគូផ្តល់សេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជនរបស់ខ្លួន។

ការបោះជំហានថ្មីមួយនៃការសហការភាពជាដៃគូនេះ ត្រូវបានធ្វើឡើងកាលពីដើមខែមករាកន្លងទៅរវាងអគារ ភីអេច ហ្គ្រេនហល ជាមួយបណ្តាក្រុមហ៊ុន និងចុងភៅល្បីចំនួន ៤គឺ ក្រុមហ៊ុន World dinning Catering Service ក្រុមហ៊ុនធុរៈកិច្ច តាំង តិច ម៉េង ចុងភៅ សេង ហុកហេង និងក្រុមហ៊ុន Tonle bassac Catering Service បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនសេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជន ដែលបានជ្រើសរើសអគារសម្រាប់កម្មវិធីមង្គលការ ជប់លៀង ការប្រគំតន្រ្តី សន្និសីទផ្សេងៗ និងកម្មវិធីផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ភីអេច ហ្គ្រេនហល គឺជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ស្ថិតនៅ រាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម នៅខណ្ឌច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ ១ ។

សាលសន្និបាតនេះមានរចនាបទបែបអឺរ៉ុបដ៏ស្រស់ស្អាតប្លែកពីគេ មានកំពស់ ៥ជាន់ ជាន់ក្រោមដីមានចំណតរថយន្ត២ជាន់ និងជាន់ផ្ទាល់ដីមាន សាលធំៗ ចំនួន៣ គឺ Euro 1, Euro 2 និង Euro 3 ជាន់ទី១ មានបន្ទប់រៀបចំកម្មវិធី ចំនួន២ ជាន់ទី២ មានបន្ទប់ចំនួន៦ និងមានបន្ទប់ផ្លាស់សំលៀកបំពាក់ស្រស់ស្អាត និងមានផាកសុខភាពចំនួន ៨បន្ទប់ និងបន្ទប់រង់ចាំ VIP ចំនួន១។

ក្រៅពីនេះ ភីអេច ហ្គ្រេនហលមានចំណតយានយន្ត ក្នុងនិងក្រៅដែលអាចចតរថយន្តបានដល់ទៅជាង ៤០០០គ្រឿង និងម៉ូតូប្រមាណ ១២០០ គ្រឿង ក៏មានចំណតឧទ្ធម្ភាគចក្រដល់ទៅ ៤គ្រឿងថែមទៀតផង។

ជាពិសេសមានបំពាក់នូវ LED ខ្នាតធំបំផុតជាប់នឹងជញ្ជាំង ឧបករណ៍បំពងសម្លេងត្រូវបានដាក់ដំឡើងជាមួយបច្ចេកវិទ្យាចុងក្រោយគេបំផុត ជាមួយភ្លើងក្នុង និង ក្រៅអគារអាចប្តូរពណ៌បានរាប់លានពណ៌ស្របទៅតាមតម្រូវការកម្មវិធីរបស់អតិថិជន។ រៀបចំពិធីមង្គលការ និងកម្មវិធីនានានៅអគារ ភីអេច ហ្គ្រេនហល ផ្តល់នូវអនុស្សាវរីយ៍ដ៏អស្ចារ្យដែលលោកអ្នកមិនអាចបំភ្លេចបាន។

បន្ថែមលើសពីនេះទៅទៀត ភីអេច ហ្គ្រេនហល ជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដែលមានចង្ក្រានធំ ទូលាយ បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និង ឧបករណ៍ព្រមទាំងម៉ាស៊ីន ទំនើបៗ ជាច្រើនប្រភេទ ដែលអាចធានាដល់គុណភាព រសជាតិម្ហូប និងស្តង់ដាអនាម័យកម្រិតខ្ពស់ ការរៀបចំម្ហូប និងសម្ភារៈរៀបចំផ្សេងៗផងដែរ។

ដូចនេះដើម្បីទទួលបានការផ្តល់ជូននេះសូមទំនាក់ទំនងមកកាន់ក្រុមការងារឥឡូវនេះ ដើម្បីទទួលបានលក្ខខណ្ឌយ៉ាងពិសេសក្នុងការកក់ទីតាំងសម្រាប់កម្មវិធីរបស់លោកអ្នក៖ 015 333 296/ 089 999 467
អាសយដ្ឋាន៖ បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១
Google Map: https://maps.app.goo.gl/HWR5s7S1odQBVJ2BA
Follow us on:
Facebook Page: https://www.facebook.com/phgrandhall22
TikTok: https://www.tiktok.com/@phgrandhall

Share This Post: