ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្រ្តីខេត្តជុំវិញបឹងទន្លេសាបថា សម្តេចមិនសូវចេះមាត់ទេ តែដៃសម្តេចចេះតែស៊ីញ៉េ, សម្ដេចមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើ​បង្ខំសម្ដេចត្រូវតែប្រើហើយ

    BY Liny Chan January 30, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្រ្តីខេត្តជុំវិញបឹងទន្លេសាបថា សម្តេចមិនសូវចេះមាត់ទេ តែដៃសម្តេចចេះតែស៊ីញ៉េ, សម្ដេចមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើ​បង្ខំសម្ដេចត្រូវតែប្រើហើយ

    នៅរសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្រ្តីខេត្តជុំវិញបឹងទន្លេសាបថា សម្តេចមិនសូវចេះមាត់ទេ តែដៃសម្តេចចេះតែស៊ីញ៉េ, សម្ដេចមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើ​បង្ខំសម្ដេចត្រូវតែប្រើហើយ។

    សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ « ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើ​បង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ។ ការទទួលខុសត្រូវ ដឹកនាំរដ្ឋបាលបើគ្មានវិន័យ និងរដ្ឋបាល ធ្វើការងារអ្វីមិនចេញទេ ខ្ញុំនិយាយឱ្យច្បាស់អ៉ីចឹងហ្មង ខ្ញុំអត់សូវចេះមាត់ទេ ប៉ុន្តែដៃខ្ញុំចេះស៊ីញ៉េ។ ខេត្តទាំង ៦ ជាអ្នកទទួលបន្ទុកដឹកនាំរួម ហត់កាយមិនសូវបញ្ហា កុំឱ្យតែហត់ចិត្ត ខ្ញុំជឿថាឯកឧត្តមដូចគ្នា ខិតខំធ្វើយ៉ាងណា ហើយអាជ្ញាធរទាំងអស់ខិតខំប្រឹងប្រែងដើម្បីស្រុះដៃគ្នាដើម្បីទប់ បញ្ហាអត់លំបាកទេបើយើងធ្វើការស្រុះដៃគ្នា ហើយយល់រួមគ្នាអំពីអត្ថប្រយោជន៍នៃតំបន់នេះ វាគ្មានដីណាថ្លៃជាង តម្លៃអនាគតរបស់យើងទេ វាគ្មានតម្លៃណាដែលល្អបំផុត អាចកាត់តម្លៃបាននូវការថែរក្សាធនធានធម្មជាតិ ដែលជាផលប្រយោជន៍សម្រាប់អត្តសញ្ញាណ ជាតិរបស់យើង ដែលបឹងទន្លេសាបជាបឹងធំជាងគេនៅលើពិភពលោក និងជាផលសម្រាប់ឱ្យកូនចៅយើង តជំនាន់ តទៅទៀតនោះ »។

    សម្ដេចបានមានប្រសាសន៍បន្ថែមថា៖ «អ៉ីចឹងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ទៅលើដីកន្លែងតំបន់ ៣នោះ សុំម្ចាស់ការដកថយ មុននឹងត្រូវការអនុវត្តច្បាប់ ព្រោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឱ្យបាន និងការពារឱ្យបាន អ៉ីចឹងឯកឧត្តមទាំង ៦ខេត្ត សន្យាជាមួយខ្ញុំ ចូលរួមដើម្បីអនុវត្ត ទប់ស្កាត់ការទន្ទ្រានតំបន់៣នេះ ឱ្យបាន»៕

    អត្ថបទ៖ លីនី

    Share This Post: