ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន​ ម៉ាណែត៖ នៅពេលខាងមុខ កម្ពុជាក៏មានសិទ្ធិស្នើសុំដាក់ «សង្រ្កាន្តខ្មែរ» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែរ

    BY Liny Chan February 8, 2024
    សម្ដេចធិបតី ហ៊ុន​ ម៉ាណែត៖ នៅពេលខាងមុខ កម្ពុជាក៏មានសិទ្ធិស្នើសុំដាក់ «សង្រ្កាន្តខ្មែរ» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែរ

    នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ កុម្ភៈ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងប្រកាសដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម”​ ។

    នាឱកាសនោះសម្ដេចធិបតី បានមានថ្លែងថា នៅពេលខាងមុខ កម្ពុជាក៏មានសិទ្ធស្នើសុំដាក់ «សង្រ្កាន្តខ្មែរ» ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកដែរ ហើយក្រសួងវប្បធម៌ ទៅថ្ងៃមុខក៏កំពុងពិចារណាដាក់សង្ក្រាន្តនៅកម្ពុជា ជាបេតិកភណ្ឌដែរ

    សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានមានប្រសាសន៍ថា៖ «ខ្ញុំបបួលឯកឧត្តម សេដ្ឋា (នាយករដ្ឋមន្ត្រីថៃ) ឥលូវជិតចូលឆ្នាំហើយ យើងចូលឆ្នាំទាំងពីរ។ រឿងហ្នឹង ក៏មានការយល់ច្រឡំច្រើន គឺថៃគាត់សុំចុះបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ សង្ក្រាន្ត (នៅថៃ)។ ថៃ អត់មានទៅយករបស់ខ្មែរចុះទេ។ សង្ក្រាន្តនេះ វានៅមានប្រទេសដែលកាន់ព្រះពុទ្ធសាសនា សង្ក្រាន្តនៅកម្ពុជា និងសង្ក្រាន្តនៅថៃ គាត់ចុះសង្ក្រាន្តនៅថៃ។ យើងក៏មានដែរ ក្រសួងវប្បធម៌ ទៅថ្ងៃមុខក៏កំពុងពិចារណាដាក់សង្ក្រាន្តនៅកម្ពុជា ជាបេតិកភណ្ឌដែរ។ វប្បធម៌ វាស្រដៀងគ្នា ដូចស្រដៀងរវាងមួយថៃ និងគុនខ្មែរ។ កាលពីយើងចុះគុនខ្មែរហ្នឹង បងប្អូនប្រជាពលរដ្ឋថៃមួយចំនួនក៏មានការយល់ច្រលំ ថាអាហ្នឹងរបស់គាត់ ហើយមិនឱ្យចុះ វាប្រទេសពីរស្រដៀងគ្នា តែបុណ្ណឹង។ អ៉ីចឹង សង្រ្កាន្ត ថៃគាត់ចុះ Songkran in Thailand អាហ្នឹងឈ្មោះរបស់គាត់ មិនមែនចុះ សង្រ្កានទទេរ អ៉ីចឹងកម្ពុជា ក៏មានសិទ្ធិចុះ សង្រ្កាន្ត នៅកម្ពុជាដែរ វាអត់មានអីខុសទេ ហ្នឹងសុំបញ្ជាក់ ហើយកុំយករឿងយល់ច្រលំ ធ្វើឱ្យឈ្លោះគ្នារវាងប្រទេសជាតិទាំងសងខាង »៕

    Share This Post: