ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកស្នងការរាជធានីភ្នំពេញ បញ្ជាក់ជាថ្មីម្ដងទៀតថា ម៉ូលីកា មិនមែនជាជនរងគ្រោះក្នុងរឿង ប៉ូលីសចរាចរណ៍ផាកពិន័យហើយឆាតញ៉ែទេ រឿងនេះជាការប្រឌិតរឿង ( Fake Account)

    BY Liny Chan February 8, 2024
    លោកស្នងការរាជធានីភ្នំពេញ បញ្ជាក់ជាថ្មីម្ដងទៀតថា ម៉ូលីកា មិនមែនជាជនរងគ្រោះក្នុងរឿង ប៉ូលីសចរាចរណ៍ផាកពិន័យហើយឆាតញ៉ែទេ រឿងនេះជាការប្រឌិតរឿង ( Fake Account)

    កាលពីពេលថ្មីៗនេះ មានគណនីហ្វេសបុកមួយដែល មានឈ្មោះម៉ូលីកា បានធ្វើការបង្ហោះទាក់ទងនឹងប៉ូលីសចរាចរណ៍បានផាកពិន័យនាង នៅពេលដែលកំពុងដឹកម្តាយទៅពេទ្យ (ម្តាយមានអាការៈថប់ដង្ហើម) ហើយប៉ូលីសចរាចរណ៍ម្នាក់បានឲ្យនាងផ្ញើប្រាក់ផាក តាម ABA និងឆ្លៀតសុំលេខទូរសព្ទ ផ្ញើសារមកញ៉ែនាងទៀត។

    ជុំវិញករណីខាងលើ នាល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើការបញ្ជាក់ជាថ្មីម្ដងទៀតថា ម៉ូលីកាមិនមែនជាជនរងគ្រោះទេ ហើយរឿងរ៉ាវដែលកើតមានឡើង ជាការប្រឌិតរឿង ( Fake Account) មិនមែនជារឿងពិតទេ។

    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានបង្ហោះក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនថា៖ « ថ្ងៃនេះខ្ញុំបាទសូមជំរាបជូន មហាជន មេត្តាជ្រាបថា ករណី ( ម៉ូលីកា មិនមែនជាជនរងគ្រោះទេ) ខាងលើ ជាការប្រឌិតរឿង ( Fake Account) មិនមែនជារឿងពិតទេ។ (ទាំងមនុស្សទាំង Telegram ឆ្លងឆ្លើយគឺជាបុគ្គលផ្សេងរៀបចំ)។ រឿងខាងលើនេះ សូម ពុកម៉ែពូមីងបងប្អូន​ និងមហាជនទាំងអស់ ជូនជ្រាប ថាវាមិនពិតទេ!ខ្ញុំសំណូមពរដល់អ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូចថាបើរឿងមិនច្បាស់កុំអាលយកទៅវាយប្រហារ​ (គ្រាន់តែឮ គ្រាន់តែឃើញ ត្រូវតាមដានសិនព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស់ បុគ្គល និងស្ថាប័នទាំងមូល)។ ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការហើយ។ សូម អរគុណច្រើន ដែលមហាជនចូលរួមគាំទ្រ ជឿជាក់មកលើសមត្ថកិច្ចយើង! ពីខ្ញុំ រាជសឹង្ហ »៕

    Share This Post: