ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រាក់ចំណូលធ្លាក់ចុះ! ក្រុមហ៊ុនស្បែកជើង Nike ប្រកាសថានឹងបញ្ឈប់បុគ្គលិក ១,៦០០នាក់ ដើម្បីកាត់បន្ថយការចំណាយ

    BY Naren February 16, 2024
    ប្រាក់ចំណូលធ្លាក់ចុះ! ក្រុមហ៊ុនស្បែកជើង Nike ប្រកាសថានឹងបញ្ឈប់បុគ្គលិក ១,៦០០នាក់ ដើម្បីកាត់បន្ថយការចំណាយ

    (អន្តរជាតិ)៖ បើយោងតាម The Economic Timesក្រុមហ៊ុន Nike ជាយីហោក្រុមហ៊ុនផលិតសម្ភារៈកីឡា និងស្បែកជើងដ៏ធំបំផុតមួយ ថ្មីៗនេះប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រហែល ២% នៃកម្លាំងបុគ្គលិកដែលស្មើនឹង១,៦០០នាក់ បន្ទាប់ពីប្រាក់ចំណេញធ្លាក់ចុះនៅឆ្នាំនេះ។

    ការបញ្ឈប់បុគ្គលិកជាង ១,៦០០នាក់គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Nike ក្នុងការសន្សំប្រាក់ចំនួន ២ពាន់លានដុល្លារក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ មិនត្រឹមតែ Nike ប៉ុណ្ណោះទេ ម៉ាកយីហោផ្សេងទៀត រួមទាំង Adidas និង Puma ក៏បានព្យាករណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលនៅឆ្នាំនេះផងដែរ ដោយសារអ្នកប្រើប្រាស់កាត់បន្ថយការចំណាយលើរបស់របរដែលមិនសំខាន់។ គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Nike មានបុគ្គលិកប្រហែល ៨៣,៧០០នាក់។

    កាសែត Wall Street Journal បានដកស្រង់ ការជូនដំណឹងដែលផ្ញើទៅនិយោជិតដោយនាយកប្រតិបត្តិក្រុមហ៊ុន Nike លោក John Donahoe ដោយនិយាយថាការកាត់បន្ថយនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅដើមខែកុម្ភៈ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅចុងត្រីមាសនេះ៕

    Share This Post: