PR

ម្ចាស់បទ «ធ្វើម្ដេចយើងក្រ» ក្លាយជាអ្នកឈ្នះរង្វាន់ធំចុងក្រោយរបស់កម្មវិធីដ៏ល្បីរបស់ហង្សមាសនារដូវកាលទី7 នេះ

BY
Liny Chan
February 23, 2024

ម្ចាស់បទ «ធ្វើម្ដេចយើងក្រ» លោក ឃី សុឃុន បានបង្ហាញមុខក្នុងកម្មវិធីកម្សាន្តដ៏លេចធ្លោក្នុងលោក គឺ Killer Karaoke Cambodia រដូវកាលទី៧ ក្នុងវិញ្ញាសា «រន្ទះស្រៀវស្រើប» ក្នុងសប្តាហ៍ទី12។

ចូលមកដល់សប្តាហ៍ចុងក្រោយក្នុងរដូវកាលទី7 ដែលបានប្រមូលផ្តុំសុទ្ធតែជើងខ្លាំងក្នុងវគ្គមុនៗ Killer Karaoke Cambodia ដែលបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន Khmer Beverages ក៏បានរកឃើញអ្នកក្លាហានឈ្នះរង្វាន់ធំចុងក្រោយក្នុងកម្មវិធីកម្សានដ៏លេចធ្លោមួយនេះ។

លោក ឃី សុឃុន មកលើកនេះទម្រាំបានឈ្នះក៏ត្រូវទក់សាច់ហាក់ធ្ងន់ធ្ងរដែរ ព្រោះប៉ះចំវិញ្ញាសា មនុស្សសំបូរស្នេហ៍ ដែលត្រូវតោងទាមដោយហ្វូងខ្មោចព្រាយជាច្រើន គឺថាឡើងទ្រោមខ្លួនតែម្តង។

គួរបញ្ជាក់ដែរថា កម្មវិធីកម្សាន្ត Killer Karaoke Cambodia គឺជាកម្មវិធីទូរទស្សន៍លំដាប់ពិភពលោកដែលផលិតបានច្រើនរដូវកាលបំផុតនៅកម្ពុជា ដែលផលិតដោយទូរទស្សន៍ក្នុងស្រុកដ៏ពេញនិយមគឺ ហង្សមាស HDTV៕

Share This Post: