ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តើលោក ដូណល់ត្រាំ  អាចបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុន ឲ្យបោះបង់អាវុធ្ធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបានដែរឬអត់?

    BY Khmernote Media March 12, 2018
    តើលោក ដូណល់ត្រាំ  អាចបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុន ឲ្យបោះបង់អាវុធ្ធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបានដែរឬអត់?

    បើគ្មានអ្វីជាឧបសគ្គនោះទេលោកប្រធានាធិបតិអាមេរិក ដូណល់ត្រាំ និងប្រមុខដឹកនាំកូរ៉េខាំងជើងលោក គីម ជុងអ៊ុន នឹងអង្គុយ ទល់មុខគ្នា ដើម្បីជជែកស្វែងរកដំណោះស្រាយចំពោះបញ្ហានានា នៅក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក មេដឹកនាំទាំង២បានកើតមានជំលោះពាក្យសំដីជាមួយគ្នាជាហូរហែ ដោយលោក ដូណល់ត្រាំ បានហៅលោក គីម ជុងអ៊ុន ថាជាមនុស្សគ្រាប់រ៉ូកែតដ៏តូចមួយ ហើយចំណែកឯលោក លោក គីម ជុងអ៊ុនបានហៅលោក ដូណល់ត្រាំ ជាមនុស្សដែលមានបញ្ហាខួរក្បាល។

    កត្តានេះបានធ្វើឲ្យគេមើលឃើញថា តើពួកគាត់នឹងនិយាយជាមួយគ្នាដូចម្តេចទៅ នៅពេលដែលពួកគាត់អង្គុយទល់មុខគ្នានោះ? ជំនួបនេះត្រូវបានស្នើដោយប្រេសិតរបស់កូរ៉េខាងត្បូងម្នាក់ ដែលបានស្នើឲ្យមានលោក ដូណល់ត្រាំ អញ្ជើញ លោក គីម ជុងអ៊ុន ទៅកាន់សេតវិមាន ដើម្បីជជែកគ្នា។ ហើយតាមរយៈបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួន​ លោក ដូណល់ត្រាំ បានឆ្លើយយល់ព្រមទៅតាមស្នើសុំនេះ។ ប្រធានបទសំខាន់ដែលគេនឹងលើកយកពិភាក្សាក្នុងជំនួបនេះ ប្រាកដជាមាន បញ្ហាទាក់ទងអាវុធ្ធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលហើយ ដូចនេះហើយ ទើបគេកំពុងតែរង់ចាំមើលថា តើលោក ដូណល់ត្រាំ  អាចបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុនឲ្យបោះបង់អាវុធ្ធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបានដែរឬអត់?

    ភក្តី

    ប្រភព៖ aljazeera

    Share This Post:
    MPO4D jitutoto mpo4d Mpoplay