PR

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក BEAT THE BEST រដូវកាលទី២ ចាប់ផ្តើមចាក់ផ្សាយជូនទស្សនាហើយនាយប់នេះ

BY
Liny Chan
March 2, 2024

ទីបំផុតកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដ៏មានប្រជាប្រិយភាព BEAT THE BEST មានអ្នកទស្សនារាប់លាននាក់ ដែលហង្សមាសទិញសិទ្ធិមកផលិត បានវិលត្រឡប់មកសារជាថ្មីក្នុងរដូវកាលទី២ បន្ទាប់ពីរដូវកាលទី១ ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង។


 
ក្នុងរដូវកាលទី២ នេះកំពូលកម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញនេះ បាននាំយកកំពូលគណៈកម្មការដ៏មានប្រជាប្រិយភាពចំនួន ៤រូប ដើម្បីស្វែងរកអ្នកដែលមានសំឡេងល្អមក BEAT ជាមួយ។


 
ហើយរាត្រីថ្ងៃសៅរ៍នេះ វគ្គ BEAT THE JUDGE ដែលជាវគ្គដំបូងក្នុងកម្មវិធីនឹងចាប់ផ្តើមចាក់ផ្សាយជូនទស្សនាហើយ ដែលយើងនឹងបានជួបកំពូលគណៈកម្មការពោរពេញដោយបទពិសោធចំនួន ៤រូប រួមមាន៖ លោក ឆន សុវណ្ណារាជ, អ្នកនាង ពេជ្រ សោភា, កញ្ញា ផន ស្រីខួច និងអ្នកនាង សួស វីហ្សា ជ្រើសរើសនូវបេក្ខជនឆ្នើមៗដ៏មានសមត្ថភាពដើម្បីក្លាយជាតារាចម្រៀងដ៏ល្បីក្នុងពេលអានាគតដ៏ខ្លីខាងមុខនេះ។


 
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី2 ដែលទទួលបានការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

Share This Post: