PR

ដឹងតែសប្បាយកប់សេរីទៀតហើយអ្នកសៀមរាប GANZBERG មកលើកនេះកាន់តែធំ!

BY
Liny Chan
March 2, 2024

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីគ្រប់រូប GANZBERG គ្រោងនឹងរៀបចំការប្រគំតន្រ្តីដ៏ធំអស្ចារ្យលំដាប់ស្តង់ដារខ្ពស់។

ការប្រគំតន្រ្តីដ៏ធំអស្ចារ្យនេះដែរ មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងមកពីគ្រប់ផលិតកម្ម នឹងមកបញ្ចេញក្បាច់រាំ តាមចង្វាក់តន្ត្រីសម័យលាយទំនើប ព្រមទាំងក្រេបយកនូវរសជាតិស្រាបៀកម្រិតពិភពលោក GANZBERG រយះពេល 2ថ្ងៃពេញគឺថ្ងៃទី 8-9 ខែមីនា នៅបរិវេណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប។

កុំភ្លេចណាត់មនុស្សជាស្រលាញ់ ពួកម៉ាកល្អ បងប្អូនល្អ ជាពិសេសអ្នកដែលមានសក់វែង សក់ខ្លី ទៅចូលរួមមហាព្រឹត្តិការណ៍ការប្រគំតន្រ្តី GANZBERG International Women’s Day Concert អោយបានច្រើនកុះករ។ GANZBERG ស្រលាញ់តន្ត្រី ! GANZBERG ចូលរួមលើកស្ទួយវិស័យទេសចរណ៍! សូមពិសាដោយការទទួលខុសត្រូវ!

Share This Post: