ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ស្នងការខេត្តកំពត បង្ហាញមុខសញ្ញាបោកប្រាស់ក្នុងបណ្តាញសង្គម ក្នុងទម្រង់ជាការផ្ញើកាដូដូចជា មាសប្រាក់របស់របរផ្សេងៗពីបរទេសអោយបងប្អូនប្រជាពលរដ្ឋ

BY
Liny Chan
March 4, 2024

កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហាញមុខសញ្ញាបោកប្រាស់ក្នុងបណ្តាញសង្គម Facebook ដែលទើបតែចេញពីពន្ធនាគារ។

នៅលើផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ដូច្នេះថា៖ « សូមបង្ហាញមុខសញ្ញាបោកប្រាស់ក្នុងបណ្តាញសង្គម Facebook កន្លងមកពាក់ពន្ធ័ការបោកបញ្ឆោតបងប្អូនក្នុងការផ្ញើកាដូដូចជា មាសប្រាក់របស់របរផ្សេងៗពីបរទេសអោយបងប្អូនប្រជាពលរដ្ឋ ក្រុមនេះមានគ្នាចងជាប្រព័ន្ធក្នុងការបោកប្រាស់ ហើយមុខសញ្ញានេះទើបចេញពីពន្ធនាគារ។ ក្រុមពួកនេះ អ្នកខ្លះក្លែងជាភ្នាក់ងារគយនៅតាមអាកាសយានដ្ឋាន អ្នកខ្លះក្លែងជាអ្នកចាំបើកអីវ៉ាន់ សូមជំរាបជូនបងប្អូនទាំងអស់គ្នាថា នៅលើលោកនេះគ្មានអ្នកចិត្តល្អណាដែលផ្ញើរប្រាក់រាប់សិបមុឺនដុល្លាអោយបងប្អូនងាយៗនោះទេ ។ 03.03.24»៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

Share This Post: