ព័ត៌មានជាតិ

សម្ដេចធីបតី ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលពលរដ្ឋត្រូវការ ដូចជាថ្នាំលើសឈាម និងទឹកនោមផ្អែម

BY
Liny Chan
March 13, 2024

នាព្រឹកព្រឹកថ្ងៃពុធ ទី១៣ មីនា ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែន កោះធំ” ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

នាឱកាសនោះសម្ដេចធីបតី បានថ្លែងថា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលពលរដ្ឋត្រូវការ ដូចជាថ្នាំលើសឈាម និងទឹកនោមផ្អែម។

សម្ដេចធីបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ថ្ងៃមុន ខ្ញុំឱ្យគោលការណ៍ទៅក្រសួងសុខាភិបាលត្រូវធានាឱ្យខ្ញុំដេញថ្លៃថ្នាំ ដេញ ថ្លៃសម្ភារ គឺធ្វើម៉េចត្រូវឱ្យទៅដល់មូលដ្ឋាន មណ្ឌលសុខភាព ត្រូវមានថ្នាំល្អ កុំឱ្យហួសដឺឡេ ហើយមានសម្ភារពេទ្យហ្នឹងឱ្យបានល្អ នេះគឺជាកិច្ចការសំខាន់ »។

សម្ដេចធីបតី បានមានប្រសាសន៍បន្ថែមថា ៖ «បរិមាណយើងរុញហើយ ពិតណាស់កន្លែងខ្លះយើងនៅសល់ប៉ុន្មានឃុំទៀតមិនទាន់មាន អ៉ីចឹងយើងពិនិត្យលទ្ធភាពក្នុងការកសាងជាជំហានៗ ប៉ុន្តែកុំភ្លេចដំណាក់កាលនេះ គឺត្រូវយកចិត្តទុកដាក់ទៅលើការពង្រឹងឱ្យច្រើនជាងពង្រីក ពង្រីកតែកន្លែងដែលចាំបាច់ត្រូវការពង្រីក យកមូលដ្ឋានថវិកាឱ្យច្រើនទៅពង្រឹងអ្វីដែលមានស្រាប់ រើសមន្រ្តីបន្ថែម រើសពេទ្យបន្ថែម បំប៉នសមត្ថភាព បំប៉នលើកទឹកចិត្ត ទិញថ្នាំឱ្យត្រូវ ឥឡូវកំពុងដាក់ថវិកាបន្ថែមដើម្បីរកទិញថ្នាំ ដែលប្រជាពលរដ្ឋត្រូវការ ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ដើម្បីបង្កើនការផ្ដល់ជូនថ្នាំច្រើនជាងមុន ដើម្បីសម្រួលប្រជាពលរដ្ឋកាត់បន្ថយការធ្វើដំណើរឡើងចុះដើម្បីមកបើកថ្នាំ​ ហើយសំខាន់ថ្នាំ និងសម្ភារត្រូវតែឱ្យបានល្អជូនបងប្អូន »៕

អត្ថបទ៖ លីនី

Share This Post: