ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់កីឡាករគុនខ្មែរ ឈឿង ល្វៃ ដែលបានឈ្នះខ្សែក្រវាត់លំដាប់អន្តរជាតិ I-1 WORLD CHAMPION GOLD BELT ក្នុងព្រឹត្តិការណ៍ World Super-4 Championship ( Grand-Final 72Kg )

BY
Liny Chan
March 13, 2024

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កីឡាករគុនខ្មែរ ឈឿង ល្វៃ បានឈ្នះខ្សែក្រវាត់លំដាប់អន្តរជាតិ I-1 WORLD CHAMPION GOLD BELT ក្នុងព្រឹត្តិការណ៍ World Super-4 Championship ( Grand-Final 72Kg ) នៅទីក្រុងហុងកុង ប្រទេសចិន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ ដល់កីឡាករគុនខ្មែរ ឈឿង ល្វៃ ផងដែរ ចំពោះជ័យជំនះខាងលើនេះ៕

ប្រភព៖ ផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

Share This Post: