PR

តារាចម្រៀងវ័យក្មេង ពុធ មិថុនា លេចមុខចូល​ប្រលងកម្មវិធី BEAT THE BEST រដូវកាលទី២ ដើម្បីសម្រេចក្ដីស្រមៃ

BY
Liny Chan
March 13, 2024

កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកដែលមានអ្នកទស្សនារាប់លាននាក់ BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស បានចាក់ផ្សាយរដូវកាលទី២ជាផ្លូវការហើយនូវរៀងរាល់រាត្រីថ្ងៃសៅរ៍ម៉ោង 8យប់។


 
ជាមួយវត្តមានកំពូលគណៈកម្មការដ៏មានប្រជាប្រិយភាពទាំង ៤រូប បានបង្ហាញខ្លួនយ៉ាងលេចធ្លោមកជ្រើសរើសកាត់សេចក្តីដល់បេក្ខជនដែលសុទ្ធតែល្អ សំឡេងពីរោះប្លែកៗជាច្រើននាក់។


 
ក្នុងវគ្គ BEAT THE JUDGE សប្តាហ៍ទី2 នេះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនូវវត្តមានបេក្ខជន ពុធ មិថុនា ដែលត្រូវបានស្គាល់យ៉ាងច្បាស់ថាជាតារាចម្រៀងល្បីឈ្មោះមួយរូប។ បេក្ខជន មិថុនា បាននិយាយថាខ្លួនពិតជាមានក្តីស្រមៃចង់សាងកេរ្តិ៍ឈ្មោះឲ្យកាន់តែល្បីដូចរៀមច្បងគណៈកម្មការផងដែរ។


 
យ៉ាងណាមិញគឺជាលទ្ធផលដ៏ល្អសម្រាប់វគ្គដំបូងនេះដែល មិថុនា អាចបន្តទៅកាន់វគ្គបន្ទាប់បាន។
 
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី2 ដែលទទួលបានការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

Share This Post: