ព័ត៌មានជាតិ

ជូនដំណឹង! ចាប់ពីស្អែកនេះ ដល់ថ្ងៃទី១៧ ខែមីនា ខណ្ឌចំនួន ៦ នៅក្នុងក្រុងភ្នំពេញនឹងជួបបញ្ហារអាក់រអួលភ្លើង

BY
Liny Chan
March 13, 2024

អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី រអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីនៅក្នុងខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

បើតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា ការរអាក់រអួលខាងលើនេះ គឺដោយសារការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ បើទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

Share This Post: