ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាចិនសម្រេចបោះឆ្នោតអនុញ្ញាតឲ្យលោកប្រធាធិបតី Xi Jinping កាន់ដំណែងអស់មួយជីវិត

    BY Khmernote Media March 12, 2018
    សភាចិនសម្រេចបោះឆ្នោតអនុញ្ញាតឲ្យលោកប្រធាធិបតី Xi Jinping កាន់ដំណែងអស់មួយជីវិត

    ចិន៖ គិតមកទល់នឹងពេលនេះសមាជិកសភារបស់បក្សកុំមុយនីយចិនបានបោះឆ្នោតសម្រេចធ្វើវិសោធនកម្មលែងឲ្យមានច្បាប់ កំណត់អាណត្តិរបស់ប្រធានធិបតីជាផ្លូវការហើយ ដែលការធ្វើវិសោនកម្មនេះនឹងអនុញ្ញាតឲ្យលោកប្រធាធិបតីចិន Xi Jinping អាចកាន់ដំណែងបានអស់មួយជិវិតរបស់លោក។

    សេចក្តីសម្រេចជាផ្លូវការនេះបានកើតឡើងក្រោយពីមានសមាជិកសភាចំនួន២,៩៥៨នាក់ក្នុងចំណោ​មសមាជិកសភាសរុបជិត ៣,០០០ នាក់បានបោះឆ្នោតគាំទ្រ​ការលុបបំបាត់ច្បាប់កំណត់អាណត្តិប្រធានាធិបតីក្នុងកិច្ចប្រជុំសភាពេញអង្គមួយ។ ក្នុងចំណោមសមាជិកសភាទាំងអស់នោះមានសម្លេងមិនគាំទ្រចំនួនពីរ និងសម្លេងអព្យាក្រឹតចំនួន៣តែប៉ុណ្ណោះ។

    សូមបញ្ជាក់ថា លោកប្រធានាធិបតី Xi Jinping បច្ចុប្បន្នទើបតែមានអាយុ៦៤ឆ្នាំ នោះទេ ដូចនេះបើយោងទៅតាមច្បាប់ថ្មីនេះលោកអាចកាន់ដំណែងជាច្រើនឆ្នាំទៅមុខទៀត។ យ៉ាងណាក្តី ក៏មានមហាជនចំនួន ជាពិសេសក្រុមនិស្សិតចិន ដែលកំពុងសិក្សានៅក្រៅប្រទេសមិនពេញចិត្តនឹងច្បាប់ថ្មីនេះដែរ៕

    ភក្តី

    ប្រភព​៖ asiantown

    Share This Post:
    MPO4D jitutoto mpo4d Mpoplay