PR

តារាចម្រៀង ឱក សុគន្ធកញ្ញា ទទួលបានកាដូធំជា BA ផលិតថ្មីមួយរបស់ក្រុមហ៊ុន HSO ក្រោយសម្រាលគ្រាប់ពេជ្រទី២ ហើយភ្លាម

BY
Liny Chan
March 16, 2024

ដូចដែលអ្នកគាំទ្រ និងហ្វេនៗបានដឹងរួចមកហើយថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទើបតែសម្រាលកូនទី២ ដ៏គួរឱ្យស្រលាញ់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នេះ នៅឯមន្ទីរពេទ្យល្បីមួយនៅទីក្រុងបាងកក ប្រទេសថៃ។ ស្របពេលជាមួយនឹងការទទួលសមាជិកថ្មី អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានទទួលឱកាសការងារថ្មី ពីក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាផងដែរ។

ចំពោះការសាទរសមាជិកថ្មី គេសង្កេតឃើញលោកស្រី សាន សុខេង អគ្គនាយិកាម្ចាស់ក្រុមហ៊ុន HSO បានហោះពីស្រុកខ្មែរទៅប្រទេសថៃភ្លាម ដើម្បីអបអរដល់អាយដល់របស់ខ្លួនដែលបានសម្រាលកូនហើយ។ ក្នុងឱកាសដ៏ពិសេសនោះ លោកស្រី មិនត្រឹមតែសួរសុខទុក្ខ ឬ អបអរសម្រាប់អាយដល ធម្មតាៗនោះទេ គឺលោកស្រីបានអញ្ជើញ អគ្គនាយិកាក្រុមហ៊ុនសម្រស់ដ៏ធំមួយប្រចាំប្រទេសថៃ មកចូលរួមអបអរ និងសួរសុខទុក្ខផងដែរ។ ជាមួយគ្នានោះដែរ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ទទួលបានកាដូធំំមួយនោះ គឺឱកាសក្លាយជា (BA) ឱ្យផលិតផល Collagen Jelly ជាផលិតផលថ្មីរបស់ក្រុមហ៊ុន HSO ដែលទទួលបានតម្លៃខ្លួនដល់ទៅរាប់សែនដុល្លារឯណោះ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានក្រុមហ៊ុនចាហួយ HSO ប្រកាសជាផ្លូវការជាទូតសុច្ឆនៈ នាំ​មុខគេជាផ្លូវការហើយ ទទួលបានការសាទរជាខ្លាំងពីសំណាក់អ្នកគាំទ្រ។ អ្វីដែលពិសេសនោះ ការប្រកាសនូវ ទូតសុច្ឆនៈ នៃផលិតផលចាហួយ HSO ជំនាន់ថ្មីនេះ ក៏លេចនូវវត្តមានតារាធំៗជាច្រើនដួងផងដែរ ដែលនេះគឺជារឿងដ៏អស្ចារ្យមួយដែលក្រុមហ៊ុនផលិតផលលេខ១ មួយនេះ ហ៊ានចំណាយលុយរាប់លានដុល្លារក្នុងការយក (BA) ជាតារាលំដាប់ប្រចាំប្រទេសដូចជា អ្នកនាង ចន ច័ន្ទលក្ខណា ពិធីការនី កែវ ចាន់និមល តារាចម្រៀង សួស វីសា លោក ថមមី កញ្ញា រចនា រ៉ាវាឌី អ្នកនាង ហ៊ិន ចាន់នីរ័ត្ន កញ្ញា មាន សូនីតា លោក ព្រីន និងពិធីករ Ta Boi។ អមជាមួយការប្រកាស ដំណឹងល្អនេះ ក្រុមហ៊ុន HSO នឹងត្រៀមរៀបចំកម្មវិធីធំមួយទៀតផងដែរ នូវការប្រកាសទូតសុច្ឆនៈ តារាចម្រៀង ឱក សុគន្ធកញ្ញា ព្រមទាំងតារាធំៗជាង ១០រូបផ្សេងទៀត នាពេលខាងមុខ ដើម្បីឱ្យអ្នកគាំទ្របានជួបផ្ទាល់ និងធ្វើឱ្យពិធីមួយនេះ កក្រើកនូវដើមឆ្នាំ២០២៤នេះ៕

Share This Post: