PR

ធ្លាប់តែល្បីឃើញក្នុងតិកតុក! បេក្ខជនម្នាក់នេះមកប្រឡង BEAT THE BEST កំពុងស្រូបការគាំទ្រខ្លាំង

BY
Liny Chan
March 18, 2024

កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកដែលមានអ្នកទស្សនារាប់លាននាក់ BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស HDTV បានចាក់ផ្សាយរដូវកាលទី២ ជាផ្លូវការហើយ នូវរៀងរាល់ថ្ងៃសៅរ៍ម៉ោង 8យប់។

ជាមួយនឹងវត្តមានកំពូលគណៈកម្មការដ៏មានប្រជាប្រិយភាពទាំង ៤រូប ដែលបានបង្ហាញខ្លួនយ៉ាងលេចធ្លោមកជ្រើសរើសកាត់សេចក្តីដល់បេក្ខជន ដែលសុទ្ធតែល្អៗសំឡេងពីរោះប្លែកៗជាច្រើននាក់។

ក្នុងវគ្គ BEAT THE JUDGE សប្តាហ៍ទី3នេះ បេក្ខជនដ៏លេចធ្លោមកពីខេត្តកំពង់ចាម ថាត់គឹមស៊ី មុនីរក្ស បានធ្វើឲ្យគណៈកម្មការទាំង៤សរសើរមិនដាច់ពីមាត់នូវទឹកដមសំឡេងដ៏មុតថ្លា ពីរោះរងំជាប់ត្រចៀកតែម្តង។ មិនត្រឹមមកជាមួយសំឡេងដ៏ល្អប៉ុណ្ណ៉ទេ បេក្ខជនមកពីខេត្តកំពង់ចាមម្នាក់នេះថែមទាំងមានរូបសម្បត្តិសង្ហាទាក់ភ្នែកថែមទៀតផង។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី2 ដែលទទួលបានការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

Share This Post: