PR

ឈុតគំរូដំបូងរឿងមច្ឆារបស់ទូរទស្សន៍ហង្សមាសកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

BY
Liny Chan
March 19, 2024

ថ្មីៗក្តៅៗមុននេះ រឿងភាគបែបទេពមច្ឆាដ៏គួរឲ្យទាក់ទាញ បានចេញឈុតគម្រូដំបូងហើយ ដែលរឿងភាគមួយនេះត្រូវបានផលិតដោយទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV។

រឿង «មេឆា» បានស្រូបទាញការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗដោយគ្រាន់តែក្រោយការបង្ហោះ Poster ប៉ុណ្ណោះ ដែលមានការបញ្ចេញមតិសរសើរនិងត្រៀមរង់ចាំទស្សនាយ៉ាងព្រោងព្រាតតែម្តង។ ជាមួយនឹងតួឯកដល់ទៅបីរូបដែលសុទ្ធតែជាកំពូលតារាលំដាប់ប្រទេសមានដូចជាកញ្ញា មាន សូនីតា លោក ហ្សូណូ និង លោក ឆន សុវណ្ណារាជ។

តាមរយៈឈុតគម្រូដំបូងដែលទើបនឹងបានបញ្ចេញថ្មីៗមុននេះ ពិតជាមានទាក់ទាញនិងស្រស់ស្អាតខ្លាំង ថែមទាំងមានលាយភាពក្រមិចក្រមើមរបស់តួអង្គមច្ឆាថែមទៀតផង ដែលធ្វើឲ្យមានការចែករំលែក និងមតិល្អជាច្រើនដែលអន្ទះសារចង់ឆាប់បានទស្សនារឿងភាគមួយនេះ។

សម្រាប់រឿង «មេឆា» នេះគឺជារឿងភាគទិញសិទ្ធផលិតពីកូរ៉េ ដែលបានដឹកនាំសម្តែងដោយអ្នកដឹកនាំដ៏មានបទពិសោធន៍និងស្នាដៃល្អជាច្រើនក្រាស់ក្រែល លោក ខាំ ភូរិ ។

យ៉ាងណាមិញ ទូរទស្សន៍ ហង្សមាស HDTV ក៏ពុំទាន់ប្រកាសនូវថ្ងៃចាក់ផ្សាយជាផ្លូវការនូវឡើយទេ ដូច្នេះមានតែតាមដានទាំងអស់គ្នាលើផេក Hang Meas Khmer Drama ពីថ្ងៃចាក់ផ្សាយផ្លូវការរបស់រឿងភាគមួយនេះ៕

Share This Post: