ខ្មែរណូត

ស្វែងរក

  • PR

    WURKZ TOUR CONCERT និង WURKZ «សេនាគុនខ្មែរយ័ន្ត៨ទិស» នឹងប្រព្រឹត្តឡើងក្នុងខេត្តកំពង់ធំថ្ងៃទី២៣ និង២៤ នេះ

    BY Naren March 23, 2024
    WURKZ TOUR CONCERT និង WURKZ «សេនាគុនខ្មែរយ័ន្ត៨ទិស» នឹងប្រព្រឹត្តឡើងក្នុងខេត្តកំពង់ធំថ្ងៃទី២៣ និង២៤ នេះ

    (ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះថ្ងៃទី២៣ និង២៤ ខែមីនា ឆ្នាំ២០២៤ នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី២៣ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី២៤ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅ ភូមិច្រាំងស ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ (ផ្សារមរតក) ។

    មហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT នឹងបង្ហាញវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន ជាមួយចង្វាក់ភ្លេងជាច្រើនបែប នឹងធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើក បង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជនទៅទស្សនាផ្ទាល់ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានការផ្តល់កិត្តិយសពីកំពូលកីឡាករប្រដាល់គុនខ្មែរនិងកីឡាករប្រដាល់អន្តរជាតិជាច្រើនរូបសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ។ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់នៅកម្ពុជា ហើយឈរលំដាប់លេខ ១ ក្នុងការឧបត្ថម្ភគុនខ្មែរច្រើនជាងគេ។

    ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia

    WURKZ បង្កើនថាមពលឥតឈប់ឈរ!

    Share This Post: