ខ្មែរណូត

ស្វែងរក

  • PR

    អ្នកគាំទ្រសាទរព្រាត! លីន សោម៉ា កំពុងធ្វើឲ្យភ្ញាក់ផ្អើលពេលចូលប្រឡងកម្មវិធី BEAT THE BEST

    BY Liny Chan March 26, 2024
    អ្នកគាំទ្រសាទរព្រាត! លីន សោម៉ា កំពុងធ្វើឲ្យភ្ញាក់ផ្អើលពេលចូលប្រឡងកម្មវិធី BEAT THE BEST

    កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកដែលមានអ្នកទស្សនារាប់លាននាក់ BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស HDTV បានចាក់ផ្សាយរដូវកាលទី២ ជាផ្លូវការហើយ នូវរៀងរាល់ថ្ងៃសៅរ៍ម៉ោង 8យប់។ ជាមួយនឹងវត្តមានកំពូលគណៈកម្មការដ៏មានប្រជាប្រិយភាពទាំង ៤រូប ដែលបានបង្ហាញខ្លួនយ៉ាងលេចធ្លោមកជ្រើសរើសកាត់សេចក្តីដល់បេក្ខជន ដែលសុទ្ធតែល្អៗសំឡេងពីរោះប្លែកៗជាច្រើននាក់។


     
    ក្នុងវគ្គ BEAT THE JUDGE សប្តាហ៍ទី4នេះ ទាំងគណៈកម្មការ ទាំងអ្នកទស្សនាបានភ្ញាក់ផ្អើលជាខ្លាំងនូវវត្តមាន របស់បេក្ខនារី លីន សោម៉ា ដែលធ្លាប់ត្រូវបានស្គាល់ពីទឹកដមនិងសមត្ថភាពដ៏ខ្លាំងរបស់បេក្ខនារីម្នាក់នេះ។


     
    បេក្ខនារី លីន សោម៉ា បានបញ្ជាក់ពីការតាំងចិត្តនិងកម្លាំងជម្រុញពីអ្នកជុំវិញខ្លួនទើបនាងដាច់ចិត្តមកប្រកួតនៅទីនេះ។ ជាក់ស្តែងនៅតែមិនខុសការស្មាន បេក្ខនារី លីន សោម៉ា មិនត្រឹមតែនៅតែខ្លាំងទេ តែរឹតតែបានដុសខាត់សមត្ថភាពសំឡេងបានយ៉ាងល្អរហូតគណៈកម្មការទាំង៤សរសើរមិនដាច់ពីមាត់។
     

    ទៀតសោត នៅលើវីដេអូឃ្លីបប្រឡងរបស់ សោម៉ា ក៏មានការចែករំលែកនិងចំនួនទស្សនាយ៉ាងច្រើនលើសលុបជាមួយនិងការសាទរចំពោះការវិលត្រលប់ក្នុងការប្រកួតប្រជែង។


     
    គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី2 ដែលទទួលបានការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕


     

    Share This Post: