PR

ផលិតផល Made in Cambodia របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានគុណភាព និងស្តង់ដាលំដាប់ពិភពលោក ថែមទាំងមានការគាំទ្រពីទីផ្សារបរទេសទៀត

BY
Naren
March 27, 2024

(ភ្នំពេញ មីនា ២០២៤)៖ ក្រុមហ៊ុនធំ មានមហិច្ឆិតាធំ គ្រោងនាំចេញផលិតផលគុណភាពខ្ពស់ «Made in Cambodia» ដែលផលិតចេញពីរោងចក្រស្តង់ដារអន្តរជាតិ ខ្មែរ ប៊ែវើរីជីស ទៅចែកចាយពាសពេញពិភពលោក។ ខ្មែរ ប៊ែវើរីជីស ជារោងចក្រទី១ នៅកម្ពុជា ដែលទាក់ទាញការចុះទស្សនកិច្ចពីស្ថានទូតបរទេសជាច្រើនហូហែ។

ជាក់ស្តែងនាពេលថ្មីៗនេះ ឯកឧត្តម Kyaw Soe Min (យ៉ សូ មីន) ឯកអគ្គរដ្ឋទូតនៃសាធារៈរដ្ឋនៃសហភាពមីយ៉ាន់ម៉ាប្រចាំប្រទេសកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងដំណើរស្វែងយល់ពីច្រវាក់ផលិតកម្មទំនើបដោយផ្ទាល់ផងដែរ បន្ទាប់ពីស្ថានទូតថៃ និងឡាវ ដែលសុទ្ធសឹងតែជាប្រទេសជិតខាងកម្ពុជា។

ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង លើកឡើងថាពាណិជ្ជកម្មទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យធំៗនៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងជឿនលឿនបំផុត តាមរយៈការផ្ដល់ឱកាសការងារ និងបណ្តុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាជនកម្ពុជា។ លោកអគ្គនាយកក៏បានបន្តថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គីជាពាណិជ្ជកម្មមួយ ក្នុងចំណោមពាណិជ្ជកម្មជាច្រើនរបស់ក្រុមហ៊ុន ជីប ម៉ុង ដែល បានបង្កើតឡើងពីការតស៊ូ ការយកចិត្តទុកដាក់ និងបានចាក់ឬសយ៉ាងរឹងមាំជាង ៤ ទសវត្សរ៍មកទល់ពេលបច្ចុប្បន្ននេះ។ ជាពិសេសក្រុមហ៊ុន នឹងអាចមានឱកាសទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា តាមរយៈការនាំចេញផលិតផលគុណភាពកម្រិតពិភពលោករបស់ក្រុមហ៊ុន ទៅកាន់ទីផ្សារប្រទេសមីយ៉ាន់ម៉ាឆាប់ៗខាងមុខនេះផងដែរ ដើម្បីពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ និងផ្ដល់ឱកាសបង្កើនទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចទៅវិញទៅមកនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម Kyaw Soe Min (យ៉ សូ មីន) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំប្រទេសកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ និងកោតសរសើរចំពោះរោងចក្រខ្មែរ ប៊ែវើរីជីស សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត និងផ្តល់នូវផលិតផលស្តង់ដារ «Made in Cambodia» ដែលមានគុណភាពល្អបំផុត ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។ លោកបន្តថាភេសជ្ជៈ និងស្រាបៀរ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានភាពល្បីល្បាញ ពេញនិយមខ្លាំងនៅលើទីផ្សារ។

នៅចំពោះមុខថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២ និងជាពិសេសឯកឧត្តមឯកអគ្គរដ្ឋទូត សំណូមពរឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្លឹងមកពង្រីកទីផ្សារបន្ថែមទៀតទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយលោកជឿជាក់ថា ភេសជ្ជៈ ក៏ដូចជាស្រាបៀររបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងទទួលបានបានការពេញនិយមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែគុណភាពល្អ និងមានស្តង់ដាលំដាប់ពិភពលោក។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជារោងចក្រទី១នៅកម្ពុជា ដែលមានឯកអគ្គរដ្ឋទូតបរទេសមកធ្វើទស្សនកិច្ចស្វែងយល់ពីសង្វាក់ផលិតកម្មច្រើនជាងគេ ក្រៅពីសហរដ្ឋអាមេរិក, អង់គ្លេស, អាល្លឺម៉ង់ ទូតបរទេសដែលជាប្រទេសជិតខាង បានមកធ្វើទស្សនកិច្ចជាបន្តបន្ទាប់ ដែលជាសញ្ញាបង្ហាញថា ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ក្រៅពីចូលទីផ្សារសិង្ហបុរី នឹងចូលទៅដល់ទីផ្សារថៃ ឡាវ និងមីយ៉ាន់ម៉ា ជាពិសេសបណ្ដាប្រទេសជាច្រើនទៀត។

ជាក់ស្ដែងជាមោទកភាព កាលពីដើមឆ្នាំ២០២៤ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចាប់ផ្តើមភាពជាដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនសិង្ហបុរី ក្នុងការនាំចេញផលិតផល CAMBODIA BEER និងភេសជ្ជៈគ្រប់ប្រភេទ ដែលមានគុណភាពស្តង់ដារខ្ពស់ ទៅដាក់លក់បន្ដនៅទីផ្សារសិង្ហបុរី៕

Share This Post: