ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្តីប្រពន្ធចិន-អាហ្វ្រិកមួយគូរល្បីយ៉ាងខ្លាំង ក្រោយធ្វើការ live-streaming នូវសកម្មភាពប្រចាំថ្ងៃលើបណ្តាញសង្គម

    BY Khmernote Media March 12, 2018
    ប្តីប្រពន្ធចិន-អាហ្វ្រិកមួយគូរល្បីយ៉ាងខ្លាំង ក្រោយធ្វើការ live-streaming នូវសកម្មភាពប្រចាំថ្ងៃលើបណ្តាញសង្គម

    ប្រទេសចិន ៖ ការរៀបការជាមួយជាតិសាសន៍ដទៃក្រៅពីជាតិសាសន៍ខ្លួនក្លាយជារឿងធម្មតាទៅហើយសំរាប់មនុស្សសម័យនេះ តែទោះជាយ៉ាងណាវានៅតែមានបញ្ហាចោទមួយចំនួន។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាងស្នេហាឆ្លងប្រទេសរបស់គូរស្នេហ៍ចិន អាហ្វ្រិកមួយគូដែលកំពុងល្បីពេញបណ្តាញសង្គម។ ក្រោយពីពួកគេបានធ្វើការ live-streaming នូវសកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ពួកគេនៅលើបណញតាញសង្គម។ អស់រយៈពេលត្រឹមតែម១ខែប៉ុណ្ណោះ មានមនុស្ស ២,០០០នាក់ បានធ្វើការ follow ពួកគេ។ ជីវិតរស់នៅរបស់គូរស្នេហ៍ដែលមានវប្បធម៌ខុសគ្នាដាច់ស្រលះនៃមានភាពទាក់ទាញអោយមហាជនជាច្រើនចង់តាមដានដំណើរជីវិតរបស់ពួកគេ និង ចង់ដឹងណាស់ថាពួកគេធ្វើការទំនាក់ទំនងគ្នាបែបណា។

    បុរសជាស្វាមីបានប្រាប់ទៅអ្នកសារព័ត៌មានថា អ្នកដែលតាមដានទាំងនេះ មានការចង់ដឹងជីវិតឯកជនបំផុតរបស់យើង ពួកគេក៏តែងតែសំណូមពរអោយពួកយើងធ្វើនូវរឿងមួយចំនួន ពួកយើងក៏ព្យាយាមធ្វើតាមតែអាចធ្វើទៅបានទាក់ទងការធ្វើម្ហូប និងល្បែងកំសាន្ត។ ស្វាមីវ័យ៤៣ឆ្នាំរូបនេះបានប្រាប់ថា ស្នេហារបស់ពួកគេបានកើតឡើងកាលពី៣ឆ្នាំមុន នៅពេលដែលគេបានធ្វើដំណើរទៅកាន់ប្រទេស Cameroon។ គាត់បានជួបគ្នាជាមួយ Sandra នៅក្នុងហាងកាត់សក់ ហើយក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាភ្លាមៗនោះដែរ។ គេក៏បានរៀបការជាមួយគ្នាក្នុងប្រទេស Cameroon ក្នុងខែមីនា កាល​ពី២ឆ្នាំមុន ក្រោយមកពួកគេក៏សម្រេចចិត្តមករស់នៅប្រទេសចិន។ ក្រុមគ្រួសាររបស់ Sandra មានការព្រួយបារម្ភពីនាងខ្លាំងណាស់ ដែលត្រូវទៅរស់នៅក្នុងប្រទេសមួយដែលមានវប្បធម៌ខុសគ្នាបែបនេះ។ ​តែក្រោយមកក្តីបារម្ភទាំងនោះក៏រលាយបាត់ ដោយ​សារ​តែម្តាយក្មេក Sandra ស្រលាញ់នាងណាស់ ហើយតែងតែសរសើរថានាងស្អាត ឆ្លាត និងមានសមត្ថភាព។ ​​ភាពចុះសម្រុងគ្នាទៅបានយ៉ាងល្អនេះបានជាធ្វើអោយមហាជនក្នុងបណ្តាញសង្គមជាច្រើន តែងតែបន្តតាមដាននិងធ្វើអោយពួកគេទាំងពីរកាន់តែល្បីខ្លាំងៗ៕




     ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay