PR

ឆន សុវណ្ណារាជ និង ហ្សូណូ ក្លាយជាសត្រូវស្នេហាសារជាថ្មីក្នុងរឿង មេឆា

BY
Liny Chan
March 30, 2024

រឿងភាគបែបទេពមច្ឆាដ៏គួរឲ្យទាក់ទាញបានចាក់ផ្សាយជូនទស្សនាជាផ្លូវការហើយនៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់។


 
រឿង «មេឆា» បានស្រូបទាញការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗដោយគ្រាន់តែក្រោយការបង្ហោះ Poster និង Trailer ប៉ុណ្ណោះ ដែលមានការបញ្ចេញមតិសរសើរនិងត្រៀមរង់ចាំទស្សនាយ៉ាងព្រោងព្រាតតែម្តង។ ដែលក្នុងរឿងភាគមួយនេះមានតួឯកដល់ទៅបីរូបដែលសុទ្ធតែជាកំពូលតារាលំដាប់ប្រទេសមានដូចជា លោក ឆន សុវណ្ណារាជ លោក ហ្សូណូ និងកញ្ញា មាន សូនីតា។


 
មហាជនមានលើកឡើងថា ទីបំផុតលោក ឆន សុវណ្ណារាជ និងលោក ហ្សូណូ បានក្លាយជាសត្រូវស្នេហាសារជាថ្មីហើយ ដែលការពី៧ឆ្នាំមុន អ្នកទាំងពីរក៏បានប៉ះក្នុងរឿងភាគ «សិសិររដូវក្នុងបេះដូង» ម្តងហើយដែលកាលនោះតួឯកស្រីគឺអ្នកនាង សុគន្ធ និសា។


 
ចំពោះជំនួបជាថ្មីរបស់កំពូលតារាចម្រៀងនិងសម្តែងរូបសង្ហាទាំងពីរនេះ បានទាក់ទាញចិត្តទស្សនិកជនជាច្រើនឲ្យអន្ទះសារចង់តាមដានទស្សនារឿងភាគមួយនេះមិនតិចឡើយ។ គួបញ្ជាក់ផងដែរថារឿង «មេឆា» គឺជាភាពយន្តភាគដែលទូរទស្សន៍ហង្សមាសបាន ទិញសិទ្ធផលិតពីកូរ៉េដូចកាលរឿង «សិសិររដូវក្នុងបេះដូង» ផងដែរហើយត្រូវដឹកនាំសម្តែងដូចគ្នាទៀតផងគឺពីអ្នកដឹកនាំដ៏មានបទពិសោធន៍លោក ខាំ ភូរិ។
 
រឿង «មេឆា» កំពុងតែមានការចាក់ផ្សាយជូនទស្សនានូវរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង 7-8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

Share This Post: