PR

អបអរខួប 15ឆ្នាំ របស់ក្រុមហ៊ុន មិត្តហ្វូន បានបញ្ចេញកម្មវិធីដ៏គួរឱ្យភ្ញាក់ផ្អើល  Metfone Stars ដើម្បីសម្រេចក្តីសុបិន្តអ្នកផលិតមាតិកាវីដេអូនៅលើ TikTok

BY
Liny Chan
April 1, 2024

អស់រយៈពេល 15 ឆ្នាំមកនេះ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា តែងតែភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជាឱ្យ “កាន់តែជិតស្និទ្ធ” ដោយផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យា ដែលធ្វើឱ្យភ្ជាប់ទំនាក់ទំនងកាន់តែស្រួលជាងមុន មិនថានៅឆ្ងាយពីគ្នាកម្រិតណា និងជួយជំរុញឱ្យយើងមានក្តីសុបិន្តកាន់តែ ធំជាងមុន មិនថាមានឧបសគ្គបែបណាក៏ដោយ។

ឆ្នាំនេះ មិត្តហ្វូនបានប្រារព្ធខួបលើកទី 15 របស់ខ្លួន ក្រោមយុទ្ធនាការដ៏ទាក់ទាញនៃ “បច្ចេកវិទ្យាដែលយល់ចិត្តអ្នក” មិត្តហ្វូនតែងតែប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងនាមជា ‘មិត្ត’ ដែលតែងតែគិតគូរដល់អតិថិជន ហើយនាំមកនូវសេវាកម្ម និងបទពិសោធន៍ក្នុងការរស់នៅកាន់តែប្រសើរតាមរយៈបច្ចេកវិទ្យា។

អ្នកប្រហែលជាបានឃើញការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូធំ ក៏ដូចស្លាកនៅលើបង្គោលភ្លើង ហើយអ្នកប្រាកដជាឆ្ងល់ថា «តើបច្ចេកវិទ្យាជំរុញឱ្យក្តីសុបិនរបស់ខ្ញុំក្លាយជាការពិតយ៉ាងដូចម្តេច?» នៅពេលនេះមិត្តហ្វូន នាំមកជូននៅកម្មវិធីប្រកួតទេពកោសល្យតាមរយៈអនឡាញដ៏គួរឱ្យចាប់អារម្មណ៍ «Metfone Stars» ដែលជាកិច្ចសហការដ៏ធំមួយ រវាងក្រុមហ៊ុន Metfone និងក្រុមហ៊ុនបណ្តាញសង្គមដ៏មានប្រជាប្រិយភាព TikTok ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រ និងអភិវឌ្ឍជំនាញអ្នកផលិតមាតិកាវីដេអូ និងជំរុញអ្នកមានទេពកោសល្យ ឱ្យសម្រេចនូវក្តីស្រមៃរបស់ពួកគេ នៅលើវិស័យអ្នកផលិតមាតិកាវីដេអូដ៏មានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។


 
កម្មវិធីនេះ នឹងត្រៀមខ្លួនទទួលស្វាគមន៍អ្នកបង្កើតមាតិកាវីដេអូទាំងអស់ រួមមានអ្នកផលិតវីដេអូខ្លីៗ អ្នករាំ ច្រៀង អ្នកកំប្លែង សម្រស់ មេចុងភៅ អ្នកធ្វើវីដេអូពីការធ្វើដំណើរកម្សាន្ត ឬណែនាំពីម្ហូបអាហារឆ្ងាញ់ៗ និងអ្នកផលិតវីដេអូកម្សាន្ត និងអប់រំផ្សេងៗជាច្រើនទៀត គឺអាចចូលរួមប្រកួតក្នុងលក្ខខណ្ឌដូចៗគ្នា ដើម្បីមានឱកាសបង្ហាញពីស្នាដៃប្រកបដោយភាពច្នៃប្រឌិត និងមានទាក់ទាញ ឱ្យកាន់តែមានការគាំទ្រ និងមានភាពល្បីល្បាញជាមួយកម្មវិធី Metfone Stars ។

របៀបដាក់ពាក្យចូលរួមប្រកួត៖
1. បង្ហោះវីដេអូរបស់អ្នកនៅលើ TikTok ។
2. ភ្ជាប់ជាមួយ hashtag #MetfoneStars នៅក្នុង caption វីដេអូរបស់អ្នក។
3. បំពេញព័ត៌មានរបស់អ្នកតាមរយៈ៖ https://bit.ly/3VbqmlK

យើងពិតជាចង់ឃើញទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នា ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពល្បីល្បាញទូទាំងប្រទេស។

Share This Post: