PR

CAMBODIA LITE BEER​ កូនពៅរបស់ ខ្មែរ ប៊ែវើរីជីស ក្នុងឆ្នាំ២០២៤ រសជាតិស្រាលស្រទន់ កម្រិតជាតិអាល់កុលតិច ត្រឹមតែ៤% និង កាឡូរីទាប ល្អបំផុតសម្រាប់ការជួបជុំ

BY
Naren
April 2, 2024

(ភ្នំពេញ មេសា ២០២៤)៖ ស្រាបៀរ កម្ពុជា ឡៃថ៍ ឬ​ CAMBODIA LITE BEER សមាជិកថ្មី បានបញ្ចេញរូបរាង និងដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ។ ក្នុងពិធីសម្ពោធ ស្រាបៀរ កម្ពុជា ឡៃថ៍ ឬ CAMBODIA LITE BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ខ្មែរ ប៊ែវើរីជីស និងបុគ្គលិកគ្រប់ជាន់ថ្នាក់ រួមទាំងតំណាងចែកចាយរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

CAMBODIA LITE BEER ត្រូវបានរចនារូបរាងដ៏ល្អប្រណិត​ ជាផលិតផលដំបូងដែលលើសម្បកកំប៉ុងមានភាពគ្រើម (Matte) ពណ៌ស លាយជាមួយនឹងអក្សរ CAMBODIA LITE BEER​ ពណ៌ខៀវ មើលទៅស្រាល ត្រជាក់ភ្នែក បង្ហាញពីភាពលេចធ្លោទាន់សម័យ​ ជាពិសេសផលិតឡើងពីគ្រឿងផ្សំដែលមានគុណភាពល្អលើសគេ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប Ultra-Filtered ដើម្បីធានាបាននូវក្លិននិងរសជាតិស្រស់បំផុត ក្នុងកម្រិតជាតិអាល់កុលតិចត្រឹមតែ 4%ប៉ុណ្ណោះ។ ហើយសម្រាប់អ្នកចូលចិត្តជួបជុំបែបគ្រួសារ មិត្តភក្តិ ក្នុងឱកាសពិសេសនានា CAMBODIA LITE BEER​​ ជាជម្រើសល្អបំផុត ក្រៅពីមានរសជាតិស្រាលស្រទន់បំផុត ក្នុងកម្រិតជាតិអាល់កុលត្រឹមតែ៤% CAMBODIA LITE BEER​​  មានកាឡូរីទាប ល្អបំផុត សម្រាប់អ្នកដែលគិតគូរដល់បរិមាណចំណីអាហារដែលទទួលទាន។

រឹតតែពិសេសក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានធ្វើឱ្យអតិថិជន និងតំណាងចែកចាយមានការភ្ញាក់ផ្អើល ក្រៅពីបញ្ចេញផលិតផលស្រាបៀរថ្មី ក្រុមហ៊ុនបានដាក់នូវរង្វាន់សន្ធឹកសន្ធាប់ដូចជា រថយន្តប្រណិត SUV ម៉ាក Mitsubishi X-Force ស៊េរីទំនើបចុងក្រោយ, រង្វាន់ម៉ូតូ Vespa Sprint Sport រង្វាន់លុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់ និងរង្វាន់ CAMBODIA LITE BEER​​ រាប់លានកំប៉ុង៕

CAMBODIA LITE BEER ស្រាលស្រទន់ ជួបជុំបានយូរ!

CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល!

Share This Post: