PR

ផ្តល់ជូនតម្លៃពិសេស ពីសណ្ឋាគារ ហៃយ៉ាត់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

BY
Naren
April 2, 2024

ក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ដែលជាពិធីបុណ្យជាតិដ៏អស្ចារ្យបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃឈប់សម្រាកកាន់តែខិតជិតមកដល់ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូនតម្លៃស្នាក់នៅពិសេសដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនិងបរិយាកាសប្រណិតបំផុតក្នុងសណ្ឋាគារ។

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់អន្តរជាតិផ្កាយប្រាំប្រណិតបំផុត ដែលមានទីតាំងនៅចំកណ្តាលបេះដូងនៃរាធានីភ្នំពេញ ស្ថិតនៅក្នុងចម្ងាយដើរពីព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ។ សណ្ឋាគារបានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជា៖ ការសម្តែងរបាំប្រពៃណី ការតម្បាញឬស្សី កន្លែងលេងកម្សាន្តសម្រាប់កុមារ គូសមុខត្លុកនិងប៉េងប៉ោង គ្រួសារដែលមានកូនតូចៗអាចរីករាយជាមួយនឹងការធ្វើនំខូឃី និងមើលកុនពេលយប់ផងដែរ។

លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការស្នាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ តម្លៃបន្ទប់ត្រឹមតែ ១២០+++ដុល្លារប៉ុណ្ណោះក្នុងមួយយប់ សម្រាប់បន្ទប់ធម្មតា (គ្រែមួយឬគ្រែពីរ) ទទួលបានអាហារពេលព្រឹក២នាក់នៅភោជនីយដ្ឋាន Market Cafe និងស្រាមួយកែវនៅភោជនីដ្ឋាន FiveFive Rooftop; បញ្ចុះតម្លៃ ២៥% លើអាហារ និងភេសជ្ជៈ និងបញ្ចុះតម្លៃ ២៥% លើសេវាកម្មស្ប៉ា។

សម្រាកលំហែកាយនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនអ្នកនូវបទពិសោធន៍ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ក្នុងនាមជាសណ្ឋាគារដែលអនុញ្ញាតឱ្យយកសត្វចិញ្ចឹមចូលដំបូងគេនៅទីក្រុងភ្នំពេញ យើងនឹងចាត់ទុកមិត្តល្អបំផុតរបស់អ្នកជាភ្ញៀវជាទីគោរពរបស់យើង។ គ្រាន់តែប្រាប់យើងជាមុន ហើយយើងនឹងត្រៀមរៀបចំសម្រាប់សត្វចិញ្ចឹមរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកបន្ទប់ សូមទំកាន់ទំនង តាមរយៈលេខទូរសព្ទ័ 855 23 600 1234 ឬ phnompenh.regency@hyatt.com

Share This Post: