PR

អត់មានអីជិះទៅលេងស្រុក? មករាំលេង EXPREZ TOUR CONCERT ចុងសប្តាហ៍នេះអាចឈ្នះរថយន្ត ១គ្រឿង

BY
Naren
April 4, 2024

(ភ្នំពេញ)៖ ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី នឹងនាំយកមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស EXPREZ TOUR CONCERT នៅខេត្តកំពង់ចាមចុងសប្តាហ៍នេះថ្ងៃទី៦ និង៧ ខែមេសា ឆ្នាំ២០២៤ ដែលមានទីតាំងនៅទល់មុខសួនកំពង់រង់ចាំ (កោះពេជ្រ) ក្រុងកំពង់ចាម ចាប់ពីម៉ោង ៨យប់តទៅ។ មករាំលេងសប្បាយនៅ EXPREZ TOUR CONCERT មិនស្រួលមានសំណាងឈ្នះរថយន្តជិះទៅដើរលេងពេលចូលឆ្នាំខ្មែរខាងមុខនេះក៏អាចបាន!

ចូលរួមកំសាន្តសប្បាយជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy រួមមាន៖ លោក ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, កញ្ញា តន់ ចន្ទសីម៉ា, លោក ខាន់ ជេមស៍, លោក ខេម, លោក Tempo Tris, លោក ជុំ លីណូ, កញ្ញា ហ៊ិន លីដា, លោក វង្ស ថាណាន់, លោក នេន ទុំ, កញ្ញា ខាត់ សួស្តី, កញ្ញា NANA, លោក ធឿន បូរី, និងលោក ពូ។

ចូលរួមទស្សនាដោយសេរី ឬមើលការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី។

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី មានរង្វាន់ជាហូរហែដែលមានដូចជា៖ រង្វាន់ឡានទំនើបស៊េរីថ្មី Toyota Raize ជារៀងរាល់ខែ, រង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី, និងលុយសុទ្ធជាច្រើនរង្វាន់! តោះ! ហ្វេន EXPREZ រៀនបើកឡានហើយឬនៅ?

EXPREZ, Exprez Yourself!

ទំព័រហ្វេសប៊ុកផ្លូវការរបស់ EXPREZ៖ https://www.facebook.com/ExprezCambodia

Share This Post: