PR

ក្រុមហ៊ុនផលិតម៉ូតូ និងម៉ូតូកង់បី ដ៏ធំមួយរបស់ឥណ្ឌា សម្រេចមកបើកShowroom ដំបូងនៅភ្នំពេញ ខណៈទីផ្សារកម្ពុជាកាន់តែមានតម្រូវការច្រើន

BY
Naren
April 8, 2024

(ភ្នំពេញ មេសា ២០២៤)៖ ដោយសម្លឹងឃើញនូវការពេញនិយមម៉ូតូ និងតម្រូវការរបស់ប្រជាជនកម្ពុជា ជាពិសេសចង់ពង្រីកទីផ្សារបន្ថែមចូលទៅកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុន TVS Motor ដែលជាក្រុមហ៊ុន ផលិតម៉ូតូ និងម៉ូតូកង់បីដ៏ឈានមុខគេលើពិភពលោក បានដាក់លក់ម៉ូតូ ជាផ្លូវការហើយនៅលើទីផ្សារកម្ពុជា ហើយបានកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd ដើម្បីក្លាយ ជាតំណាងចែកចាយម៉ូតូនាំមុខគេក្នុងប្រទេសកម្ពុជា។

ដោយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន TVS Motor (TVSM) ក៏បាន ដាក់សម្ពោធជាផ្លូវការ Showroom ថ្មីដំបូងសម្រាប់ ដាក់តាំងបង្ហាញផលិតផលម៉ូតូនៅក្នុង ទីក្រុងភ្នំពេញផងដែរ។ សូមបញ្ជាក់ដែរថា ពីមុនមកក្រុមហ៊ុន TVS Motor (TVSM)ធ្លាប់បាន ធ្វើការដាក់លក់ផលិតផលម៉ូតូកង់បីរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជា ច្រើនឆ្នាំមកហើយ។

ក្នុងពិធីសម្ពោធជាផ្លូវការនេះមានការចូលរួមពីសំណាក់លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា លោក Anil Chandran នាយកប្រតិបត្តិនៃក្រុមហ៊ុន Silverline Global Venture Co., Ltd. និង លោក J. Thangarajan អគ្គនាយកក្រុមហ៊ុន PT TVS Motor Company រួមជាមួយនឹងថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ភ្ញៀវកិត្តិយស ដៃគូចែកចាយ អ្នកសារព័ត៌មានជាច្រើននាក់ បានចូលរួមយ៉ាងច្រើនកុះករ។

លោក J. Thangarajan អគ្គនាយកក្រុមហ៊ុន PT TVS Motor Company បានមាន ប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកការបោះជំហានពង្រីកខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយមានការគាំទ្រ និងជឿទុកចិត្ត ពិសេសភាពជាដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd. យើងជឿថា TVS Motor នឹងមានការគាំទ្រទូទាំងពិភពលោកក៏ដូចជាអតិថិជននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមអំពាវនាវឱ្យមានការគាំទ្រ ការលើកទឹកចិត្ត និងអបអរនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង»។

លោក Anil Chandran នាយកប្រតិបត្តិនៃក្រុមហ៊ុន Silverline Global Venture Co. Ltd បាន មានប្រសាសន៍បន្ថែមដែរថា «យើងពិតជាមានមោទនភាពខ្លាំងណាស់ដែលត្រូវបានជ្រើសរើសជាដៃគូចែកចាយផ្តាច់មុខពីក្រុមហ៊ុន TVS Motor (TVSM) នៅកម្ពុជា។ ស្រប តាមការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញលើកទឹកចិត្ត ដល់ម្ចាស់កម្មសិទ្ធិដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាស បើកដំណើរការ ជាផ្លូវការ Showroom ថ្មីក្នុងការដាក់តាំងបង្ហាញផលិតផលរបស់យើង។ Showroom ថ្មីនេះនឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយនឹងសេវាកម្មដ៏ល្អបំផុតគ្មានគូប្រៀបទៅលើសេវាតំហែរទាំ និងគ្រឿងបន្លាស់»។

ផលិតផលដែលត្រូវបានផលិត ដែលត្រូវបានដាក់ឱ្យប្រើប្រាស់រួមមានដូចជា៖
– TVS Neo NX៖ ម៉ូតូ TVS Neo NX ត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹងការរចនាដ៏សាកសមឥតខ្ចោះ ជាមួយនិងដំណើរការរហ័ស និង ងាយស្រួលក្នុងការគ្រប់គ្រង។
– TVS Dazz៖ ម៉ូតូ TVS Dazz ភ្ជាប់មកជាមួយការរចនាដ៏រលោង បូកជាមួយនឹងពណ៌ដ៏រស់រវើក។ ម៉ាស៊ីនដ៏ប៉ិនប្រសប់របស់វា ធ្វើឱ្យអ្នកធ្វើដំណើរក្នុងទីក្រុងដោយមិនពិបាក ហើយវាមានលក្ខណៈពិសេសដូចជាឧបករណ៍ឌីជីថល និងរន្ធសាក USB ដែលបន្ថែមភាពងាយស្រួល។ ជាមួយនឹងការគ្រប់គ្រងប្រកបដោយភាពរហ័សរហួន វានឹងឱ្យអ្នកធ្វើដំណើរប្រកបដោយភាពទាន់សម័យ និងរីករាយ។
– TVS NTORQ Race Edition៖ ផលិតឡើងពិតជាពិសេស មានទាំងភ្ជាប់ប៊្លូធូស ធ្វើឱ្យម្ចាស់យានជំនិះងាយស្រួលសម្រាប់ការស្វែងរក និងការកម្សាន្តប្រកបដោយភាពរលូននៅពេលធ្វើដំណើរ។ ពិសេស វា បានភ្ជាប់មកជាមួយកម្លាំងម៉ាស៊ីនខ្លាំង ងាយស្រួលគ្រប់គ្រង ហើយមុខងារដ៏ឆ្លាតវៃរបស់វា ធ្វើឱ្យរាល់ពេលដែលអ្នកបើកបរទទួលបាននូវបទពិសោធន៍ឈ្នះៗ។
– TVS Callisto 110៖ សាកសមបំផុតក្នុងការធ្វើដំណើរក្នុងទីក្រុង រួមបញ្ចូលគ្នានូវភាពស្រស់ស្អាត និងភាពឆើតឆាយទាក់ទាញ ដោយផ្តល់នូវបទពិសោធន៍បើកបរមិនធម្មតាសម្រាប់អ្នកធ្វើដំណើរក្នុងទីក្រុង។
– TVS Rockz៖ រចនាឡើងដើម្បីទប់ទល់នឹងស្ថានភាពផ្លូវដ៏លំបាកជាមួយនឹងភាពជឿជាក់ឥតងាករេ ជាមួយការរចនាយ៉ាងរឹងមាំ និងកម្លាំងម៉ាស៊ីនដ៏មានថាមពលរបស់ TVS Rockz ធានាបាននូវបទពិសោធន៍ធ្វើដំណើរដ៏រំភើប។ ជាមួយនឹងការរចនាដ៏ទាក់ទាញ និងដំណើរការគួរឱ្យទុកចិត្ត TVS Rockz ធ្វើឱ្យម្ចាស់យានជំនះទទួលបាននូវភាពរំភើប និងភាពជឿជាក់ដែលមិនអាចប្រៀបផ្ទឹមបាន។

លោកអ្នកអាចស្វែងរកបាននៅ Showroom របស់ SGV TVS Motorcycle – អេសជីវី ធីវីអេស ដែលមានទីតាំងនៅលើផ្លូវ 163 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ជិតរង្វង់មូលសំពៅមាស!
សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់៖
📞 016 777 960
📍 https://maps.app.goo.gl/2MV6qa7NdqYZhnwN6

Share This Post: